កូរ៉េខាងត្បូង៖ តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Yonhap ប្រទេសកូរ៉េ បានអោយ
ដឹងថា កាលពីថ្ងៃពុធ ១១ កក្កដានេះ លោក Lee Sang -deuk មានវ័យ ៧៦ឆ្នាំ ដែលត្រួវជា
បងប្រុសបង្កើតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak ត្រូវបានចាប់ខ្លួនពីបទ
ស៊ីសុំណូក ហើយត្រូវបានបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃពុធម្សិលមិញ នេះឯង។
គួររំលឹកផងដែរថា លោក Lee គឺជាអតីតមេដឹកនាំនយោបាយដ៏ឆ្នើមរបស់គណបក្ស "Grand
National Party" ។ លោកត្រួវបានគេចោទប្រកាន់ពីបទស៊ីសំណូកសូកប៉ាន់ ឬយកចំណេញថវិកា
រដ្ឋ ពោលគឺគាត់បានកឹបកេងថិការជាតិចំនួន ៦០០លានវ៉ុន ដែលស្មើនឹង ៣៣៧,៥៤៥ ផោន ទៅ
ដាក់ក្នុងធានាគារតាំងពីឆ្នាំ ២០០៧ ដល់ ២០១១។
តាមព័ត៌មានខាងលើបានអោយដឹងថា ការចាប់ខ្លួនរបស់លោក Lee Sang-deuk បានធ្វើអោយ
មានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសលោកប្រធានាធិបតី Lee Myung-bak ដែលលោក
មានរយៈពេលត្រឹមតែ ២ឆ្នាំទៀតប៉ុណ្ណោះ ក្នុងការដឹកនាំរដ្ឋាភិបាលរបស់លោកក្នុងប្រទេស
កូរ៉ូខាងត្បូង។
តាមប្រភពដដែលបានអោយដឹងថា លោក Lee Myung- bak មានការសោកស្ដាយយ៉ាងខ្លាំង
នូវទង្វើបែបនេះ លោកគ្រាន់តែបាននិយាយយ៉ាងខ្លីថា ' ខ្ញុំសុំទោស!'៕
ដោយ៖ សារិន
ប្រភព៖ telegrap