CamNews

តារា 

Rihanna ខូចចិត្តដោយសារ Chris សារជាថ្មី បង្ហោះរូបស្រាតតាម Twitter

Rihanna ហាក់ដូចជាកំពុងធ្លាក់ក្នុងអន្លង់នាំការខូចចិត្តម្ដងទៀតហើយ។ កាលពីពេលថ្មីៗនេះនាង
បានបង្ហោះរូបភាពស្រាតរបស់នាងតាមរយៈទំព័រ ទ្វីតទ័រ របស់នាងផ្ទាល់។

រូបភាពរបស់នាងស្រាតអង្គុតញុំាស្រា ជាមួយនឹងទឹកមុខស្រងូតស្រងាត់នេះគឺត្រូវបានបង្ហោះនៅ
ពេលដែលមិត្តប្រុសរបស់នាង Chris កំពុងតែសប្បាយជាមួយមិត្តស្រីចាស់ Karrueche Tran នោះ
ជាមួយនឹងរូបភាពស្រាតទាំងនោះនាងបានបង្ហោះ Status ភ្ជាប់ជាមួយផងដែរដូចជា "Who needs
fashion when there's pu--y?" និង "Examine what you tolerate, goodbye muthaf---er." ដែលគេ
គ្រប់គ្នាមើលទៅទំនងជាឌីដងដល់ Chris យ៉ាងពិតប្រាកដ។

យ៉ាងណាមិញ Chris មិនមានប្រតិកម្មអ្វីជាមួយនាងនោះទេ គេនៅទីក្រុង Paris ដើរលេងជាមួយ
អតីតមិត្តស្រីយ៉ាងសប្បាយ។ ជាមួយនឹងបញ្ហានេះផងដែរ កាលពីប៉ុន្មានខែមុននេះនៅពេលដែល
គេគ្រប់គ្នាភ្ញាក់ផ្អើលពីរឿង Riri និង Chris ត្រូវគ្នាវិញក្រោយពីបែកគ្នាអស់រយៈពេល ៤ ឆ្នាំមកនោះ
កាសែត The Sun បានសរសេរថា Rihanna ពិតជាមិនអាចទទួលយកបានមែនថា Chris ជាមនុស្ស
មិនល្អ តែមកដលពេលនេះ នាងហាក់ដូចជាវិលទៅរកកាលពីមុនម្ដងទៀតហើយ យើងចាំមើលត
ទៅទៀតទៅមើលថាតើស្នេហានេះនឹងទៅជាយ៉ាងណា?

ដោយ៖ ម៉ូកា
ប្រភពពី៖ starpulse 


Tags: Rihanna chris brown