CamNews

បន្ទាប់ពីជិត៣០ឆ្នាំរស់នៅវៀតណាម អណ្ដើកកម្រ ក៏បានត្រលប់មកកម្ពុជា

នៅក្នុងថ្ងៃទី ៥តុលានេះ នៅក្រុងហូជីមិញ វៀតណាម បានប្រគល់ "អណ្ដើកស្ដេច" ជាច្រើន
ក្បាលត្រលប់មកកម្ពុជា បន្ទាប់ពីរយៈពេលជិត ៣០ឆ្នាំ ត្រូវបានយកទៅចិញ្ចឹមនៅប្រទេស
វៀតណាម។

លោក Dinh Van Vui (ប្រធានក្រុមអភិបាលនៃក្រុមហ៊ុន ទេសចរណ៍វប្បធម៌ស៊ុយទៀន) គឺជា
អ្នកដែលបានទិញអណ្ដើកទាំងនេះពីប្រជាជនម្នាក់នៅកម្ពុជា រួចយកទៅចិញ្ចឹមនៅស្រះទឹក
ក្នុងតំបន់ទេសចរណ៍ខាងលើ។ រហូតដល់ខែតុលា ឆ្នាំ ២០១០ នៅក្នុងដំណើរទស្សនាទៅកាន់
តំបន់ទេសចរណ៍ស៊ុយទៀន ក្រុងហូជីមិញ ក្រុមមន្ដ្រីកម្ពុជា(ENV) បានប្រទះឃើញអណ្ដើក
ដ៏កម្រទាំងនេះ (ដែលមានឈ្មោះក្នុងវិទ្យាសាស្ដ្រថា Batagur (Batagur affinis)។



Batagur affinis គឺជាអណ្ដើកទឹកសាបដែលរស់នៅក្នុងតំបន់ទឹកសាប នៃព្រៃលិចទឹកតាមដង
ទន្លេក្នុងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងតំបន់ Sumatra របស់ឥណ្ដូនេស៊ី។ អណ្ដើកប្រភេទ
នេះត្រូវបានគេអោយតម្លៃខ្ពស់នៅកម្ពុជា ហើយវាមានឈ្មោះថា​ អណ្ដើករាជា ដោយសារតែ
ពួកវាត្រូវបានមហាក្សត្រនៃប្រទេសកម្ពុជា ប្រកាសថាជាសម្បតិរបស់ជាតិ និងហាមការចាប់
ក្នុងបំណងធ្វើជំនួញ។



បន្ទាប់ពីការប្រឹងប្រែងទំនាក់ទំនងរយៈពេលពីរឆ្នាំ ជាមួយនឹងកិច្ចសហការណ៍របស់ក្រុមហ៊ុន
ទេសចរណ៍ស៊ុយទៀន មន្ទីរគ្រប់គ្រងព្រៃឈើហូជីមិញ រួមនឹងក្រសួងកសិកម្ម រុក្ខប្រមាញ
និងនេសាទរបស់កម្ពុជា អណ្ដើកទាំងនេះ ត្រូវបានប្រគល់មកកម្ពុជាវិញ។

នៅក្នុងពិធីប្រគល់អណ្ដើកទាំងនេះ តំណាងរបស់ក្រសួង កសិកម្ម រុក្ខប្រមាញ និងនេសាទ
របស់កម្ពុជាថ្លែងថា​ អណ្ដើកទាំងនេះនឹងត្រូវបានបញ្ជូនទៅកាន់កន្លែងអភិរក្សសត្វអណ្ដើក
Batagur នៅទន្លេស្រែអំបិល របស់កម្ពុជា៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

Tags: vietnam cambodia Turtle