ព័ត៌មានអន្តរជាតិ ៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៤ម្សិលមិញ ប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូង រាប់ពាន់នាក់ បានចូលរួមគោរពវិញ្ញាណក្ខន្ធ ខួបគំរប់ ១០០ថ្ងៃ នៃជនរងគ្រោះជាង ៣០០នាក់ ដែល បាន ស្លាប់នៅក្នុង គ្រោះថ្នាក់លិចនាវា Sewol កាលពីថ្ងៃទី១៦ ខែ មេសា កន្លងទៅ នេះបើតាមព័ត៌ មាន Channel News Asia ចេញផ្សាយនៅយប់ ថ្ងៃទី២៤ម្សិលមិញ។សូមជម្រាបថាមានមនុស្ស៤៧៦ នាក់ ដែល បានជិះ នៅលើ នាវា Sewol នៅពេលលិច ដោយ ៣២៥នាក់ជាសិស្ស និងជួយសង្គ្រោះ បាន ត្រឹមតែ ៧៥នាក់ប៉ុណ្ណោះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល និង channelnewsasia