CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិកបន្តប្រហារតាមអាកាស លើទីតាំងផលិតប្រេង របស់ IS នៅស៊ីរី និងអ៊ីរ៉ាក់

យន្ដហោះចម្បាំងរបស់អាមេរិក ក្នុងរយៈពេលពីរថ្ងៃមកនេះ បានធ្វើការវាយប្រហារចំនួន ២០លើក ទៅលើក្រុមសកម្មប្រយុទ្ធរបស់រដ្ឋអ៊ីស្លាម (IS) នៅ ស៊ីរី និង អ៊ីរ៉ាក់ និងទីតាំងប្រេងដែលត្រូវបានគេ
ចាត់ទុកថា ជាប្រភពចំណូលរបស់ក្រុមនេះ។

អណ្ដាតភ្លើង និងផ្សែង ចេញពីទីរួមស្រុក កូបានី របស់ស៊ីរី ក្រោយពីការវាយប្រហារ
(រូប ៖ Reuters)


AFP ដកស្រង់សេចក្ដីប្រកាសពីទីបញ្ជាការកណ្ដាលអាមេរិក (CENTCOM) ឱ្យដឹងថា ក្រុង វ៉ាសិញ
តោន បានវាយប្រហារតាមអាកាសចំនួន ១២លើក ទៅលើ ស៊ីរី ដើម្បីកាត់បន្ថយកម្លាំង និងកំទេច
មូលដ្ឋានផលិត រក្សា និងដឹកជញ្ជូនប្រេង របស់ក្រុម IS ។

ជាក់ស្ដែង ការវាយប្រហារ ៧លើករបស់អាមេរិក នៅ ឌីបាន ខាងកើត បានទទួលជោគជ័យ ដោយ
ធ្វើឱ្យទីតាំងបូមប្រេងរបស់ IS ត្រូវខូចខាត រួមមានបណ្ដាឧបករណ៍បូមប្រេង និងរោងចក្រចម្រាញ់
ប្រេងមួយផងដែរ។ ចំណែកការវាយប្រហារ ៥លើកទៀត គឺបានធ្វើឡើងទៅលើទីតាំងប្រេង នៅ
ដេ អេហ្ស័រ (Deir Ezzor) ខាងកើត បណ្ដាលឱ្យរោងចក្រប្រេងមួយ ត្រូវខូចខាត។

ដេ អេហ្ស័រ និង រ៉ាកា ជាទីតាំង ២ ក្នុងចំណោមទីតាំងដែលអាមេរិក បានវាយប្រហារទៅលើ IS
នៅ ស៊ីរី ក្នុងរយៈពេល ២ថ្ងៃកន្លងមក (រូប ៖ BBC)

ក្រៅពីនេះ នៅ ស៊ីរី យោធាអាមេរិក ក៏បានវាយប្រាហារតាមអាកាសចំនួន ៣លើ ទៅលើទីតាំង
នានាដែល IS កំពុងកាន់កាប់ ទីមួយគឺនៅក្បែរ កូបានី និងទីពីរគឺមូលដ្ឋានទ័ព នៅ រ៉ាកា។

នៅ អ៊ីរ៉ាក់ អាមេរិក បានវាយប្រហារតាមអាកាសចំនួន ៥លើក នៅភាគខាងត្បូង និង ខាងលិច
បេជី សំដៅទៅលើទីតាំងកងទ័ព IS ២កន្លែង កំទេចរថយន្ដប្រដាប់អាវុធមួយគ្រឿង អាវុធធុនធ្ងន់
ចំនួន១ ទីតាំងដាក់កាំភ្លើងធំចំនួន១ អាគារមួយខ្នង តង់យាមចំនួន៣។

ម៉ូសូល និង បេជី ជាទីតាំងដែលអាមេរិកបានវាយប្រហារសំដៅលើ IS នៅ អ៊ីរ៉ាក់ (រូប ៖ Ahram)

ការវាយប្រហារចំនួន ៥លើកផ្សេងទៀត ត្រូវបានធ្វើឡើងទៅលើទំនប់ ម៉ូសូល របស់ អ៊ីរ៉ាក់ បាន
កំទេចរថយន្ដ និងអាគារ១ខ្នងដែលត្រូវក្រុមសកម្មប្រយុទ្ធ IS កាន់កាប់។

គួររំលឹកថា ក្រុម IS កំពុងកាន់កាប់តំបន់ដ៏ធំមួយ នៅភាគពាយព្យ អ៊ីរ៉ាក់ ជាកន្លែងដែលមានទីតាំង
ប្រេងភាគច្រើនរបស់ប្រទេសនេះ។ ក្រុមអ្នកជំនាញ បានអះអាងថា មុនពេលក្រុមសម្ព័ន្ធមិត្ត ដែល
នាំមុខដោយអាមេរិក ធ្វើការវាយប្រហារតាមអាកាស ទៅលើក្រុម IS នៅ ស៊ីរី និង អ៊ីរ៉ាក់ ក្រុម
សកម្មប្រយុទ្ធនេះ ធ្លាប់រកបានប្រាក់ ប្រហែល ៣លានដុល្លារក្នុង ១ថ្ងៃ ដោយសារការលក់ប្រេង៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC/Businessinsider


Tags: IS attack US Syria Iraq អាមេរិក រដ្ឋ​អ៊ីស្លាម អ៊ីរ៉ាក់ ស៊ីរី