CamNews

តារា 

Harry (One Direction) ប៊ិះតែមានគ្រោះថ្នាក់ ដោយសារដើរចូលភ្លើង លំអលើឆាក (មានវីដេអូ)

ថ្មីៗនេះ វីដេអូដែលថតដោយទស្សនិកជន អ្នកគាំទ្ររបស់ក្រុមចំរៀង One Direction បានសាយ
ភាយ ចែកចាយពេញអ៊ីនធើណេត ដែលជា Clip វីដេអូមួយ ធ្វើអោយអ្នកគាំទ្រ ភ័យលស់ព្រលឹង ។

Zayn save Harry (1D) is plunged into the fire 5

វីដេអូមួយនោះ ថតបាននៅពេលដែលពួកគេ ទៅសំដែង Concert នៅអាមេរិច កាលពីដើមសប្តាហ៍
នេះ ។  អ្វីដែលធ្វើអោយ ទស្សនិកជន និង អ្នកគាំទ្រភ័យស្ទើរតែលស់ព្រលឹងនោះគឺ ពេលដែល
សមាជិក Harry Style កំពុងតែជូតសក់ ដោយកន្សែងបាំងព្រោះគោនោះ Harry បានដើរទៅកាន់
បំពង់ភ្លើង លំអរឆាកដោយមិនដឹងខ្លួន ព្រោះតែកន្សែងនោះបាំងមុខ តែត្រូវបានសមាជិករបស់ក្រុម
Zayn ជួយទាញចេញទាន់ កុំអី Harry មានគ្រោះថ្នាក់ ឆាប់រលាកដោយភ្លើង លំអរឆាកនោះជាមិន
ខានឡើយ ។

Zayn save Harry (1D) is embarking on Fire 2

Harry តែងតែមានភាព​ មិនប្រក្រតីលើឆាកជាញឹកញ៉ាប់ ដូចជាដួល និង ក្អួតលើឆាកជាដើម ដែល
ធ្វើអោយអ្នកគាំទ្រ បារម្ភពីសុខភាពរបស់ តារាចំរៀងមួយនេះ ៕

 


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: harry style zayn one direction star singer entertaiment