តារាសំដែង Daniel Radcliffe តួឯករឿង Harry Potter ពិតជាមានសមត្ថភាព ដែលធ្វើអោយ
អ្នកដឹកនាំរឿង មើលឃើញមែន ។ ឥលូវនេះ Daniel ឈប់ធ្វើជាគ្រូធ្មប់អីទៀតហើយ ឥលូវ
នេះគឺប្តូរមក ជាអត្តពលិកវិញក្នុងរឿងថ្មី ។
ទស្សនិកជន នឹងបានឃើញ Harry Potter ប្តូរអាជីពពីគ្រូធ្មប់ ទៅជាអត្តពលិក ក្នុងវិញ្ញាសារ
រត់ប្រណាំងក្នុងរឿងថ្មីនេះ ដែលមានចំណងជើងថា " GOLD " ។ " GOLD " ជាភាពយន្តបែប
កីឡា ដែលនិយាយអំពីភាពអស្ចារ្យរបស់កីឡាករ Sebastian Coe ដែលបានធ្វើអោយពិភព
លោកភ្ញាក់ផ្អើល ដោយឈ្នះមេដាយមាស នៅកីឡា Olympic ទីក្រុង Moscow ប្រទេសរុស្សី
ឆ្នាំ ១៩៨០ ។ អ្វីដែលធ្វើអោយ Sebastian Coe ក្លាយជាកីឡាករដ៏អស្ចារ្យនោះ គឺបានយក
ឈ្នះកីឡាករជាគូបដិបក្ស Steve Ovett ក្នុងគំលាតរហូតដល់ទៅ 800 Miles ក្នុងវិញ្ញាសាររត់
ប្រណាំង 1500 Yards ។
Daniel RadCliffe នឹងដើរតួជា Sebastian Coe នៅក្នុងរឿងថ្មីនេះ ។ " GOLD " ត្រូវបានថត
ដោយទូរទស្សន៍ BBC ដោយផ្អែកទៅលើសៀវភៅ " The Perfect Distance " និពន្ធដោយ
Pat Butcher ៕