ស្ទើរតែមិនគួរអោយជឿ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ បន្តិចអោយដឹងថា ក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរ លើរថយន្តក្រុង មានគ្នាដល់ទៅ ៤៥០ នាក់នោះបានផ្អើលនាំគ្នារត់ភៀស ខ្លូន បាតជើង ស ព្រាត នៅពេលដែលបានដឹងថា មានគេឃើញ ពស់មួយក្បាល នៅលើរថភ្លើង ដែលពួកគេ កំពុងតែធ្វើដំណើរ ។
ប្រភពសារព័ត៌មានដដែល បន្ថែមអោយដឹងថា ករណីកម្រ នឹងកើតមានឡើង និងរន្ធត់ខាងលើ នេះ បានកើតឡើង នៅលើរថភ្លើង ដឹកអ្នកដំណើរមួយឆ្ពោះពីក្រុង Bern ទៅក្រុង Baselប្រទេស ស្វីស ។
បញ្ជាក់ ៖ រូបភាពមួយនេះ គ្រាន់តែជារូបភាព ឯកសារតែប៉ុណ្ណោះ ពុំមែនជារូបភាពជាក់ស្តែងនោះទេ
លោកស្រី Donatella Del Vecchio ជាអ្នកនាំពាក្យ អោយក្រុមហ៊ុនផ្លូវដែក SBB អោយដឹងថា ក្រុម មនុស្ស ជាអ្នកធ្វើដំណើរទាំង ៤៥០ នាក់ ខណៈបានដឹងព័ត៌មាន មានពស់ លើរថភ្លើងហើយ នោះ ពួកគេបាននាំគ្នា ផ្អើល រត់ភៀសខ្លួនមួយរំពេច។ គួររំឭកថា ភ្លាមៗនោះ ក៏មានប្រតិបត្តិការ តាម រុករក និងតាមចាប់ ពីសំណាក់ មន្រ្តីជំនាញ ក្នុងរយៈពេលដ៏ខ្លី ពស់ ខាងលើ ត្រូវបាន មន្រ្តី ជំនាញ ចាប់ជាប់ និងយកទៅរក្សាទុក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ