CamNews

ទីផ្សារមូលបត្រកម្ពុជាធ្លាក់ចុះ

ផ្សារហ៊ុន​កម្ពុជា​បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ថ្ងៃ​អង្គារ ដោយ​ចំនួន​ភាគហ៊ុន ដែល​ធ្វើ​ការ​ជួញដូរ​​កាល
​ពី​ម្សិលមិញ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ​៣ ៤៥៣ ពោល​គឺ​ជិត​១០០​ភាគរយ បើ​ធៀប​បរិមាណ​កាល
​ពី​ថ្ងៃ​ចន្ទ។


រូបថតដកស្រង់ពីគេហទំព័រ CSX

ទោះ​បី​មាន​ការ​ប្រែប្រួល​ខ្លាំង​ពី​វិនិយោគិន​តាម​ស្ថាប័ន ទៅ​ជា​វិនិយោគិន​លក់​រាយ​ក៏​ដោយ
អ្នក​ជំនាញ​សង្កត់​ធ្ងន់​ទៅ​លើ​ពេលវេលា និង​ភាព​អត់ធ្មត់​សម្រាប់​ទីផ្សារ​ដែល​ទើប​នឹង​ចាប់​ផ្តើម
ដោយ​មាន​តែ​ភាគ​ហ៊ុន​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ​ដាក់​ឲ្យ​មាន​ការ​ជួញដូរ​។ អ្នក​ជំនាញខាង​វិស័យ
​នេះ ក៏បាន​ឲ្យ​ដឹង​ថា ចំណុច​ចាប់​ផ្តើម​ដ៏​ខ្ពស់​សម្រាប់​រដ្ឋាករ​ទឹក​ភ្នំពេញ (PPWSA) បាន​រួម​ចំណែក
​ធ្វើ​ឲ្យ​ការ​ជួញ​ដូរ​នេះ​ធ្លាក់​ចុះ។

លោក Dao Duy Anh អគ្គនាយក​រង​ប្រចាំ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា វៀតណាម​បាន​ឲ្យ​ដឹង​កាល
​ពី​ម្សិលមិញ​ថា៖ «ក្នុង​តម្លៃ​ដើម​វិនិយោគិន​មួយ​ចំនួន​បាន​ទទួល​ផល​ចំណេញ​យ៉ាង​ច្រើន»។ លោក​
បាន​បន្ថែម​ថា៖ «នេះ​ជា​ឱកាស​វិនិយោគ​ដំបូង​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​វា​ពិត​ជា​នាំ​មក
​នូវ​ក្តី​រំភើប​ជា​ច្រើន នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង»។ លោក​បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​ការ​បោះផ្សាយ​មូលបត្រ
​លក់​ជាលើក​ដំបូង (IPO) មក ភាគ​ហ៊ុន​របស់​រដ្ឋាករ​ទឹក​បាន​កើន​ពី​តម្លៃ​១,៥៧​ដុល្លារ​ ដល់ ២,៥៥​
ដុល្លារ​កាល​ពី​ថ្ងៃ​ចន្ទ​។ លោក ​បន្ថែម​ទៀត​ថា តម្លៃ​នេះ​ពិត​ជា​ខ្ពស់ បើ​គិត​ពី​ពេល​ចាប់​ផ្តើម។

បន្ទាប់​ពី​មាន​ការ​ផ្ទេរ​ភាគហ៊ុន​ពី​វិនិយោគ​តាម​ស្ថាប័ន​ទៅ​វិនិយោគិន ​លក់​រាយ ពាណិជ្ជករ​មូលបត្រ​
រង់ចាំ​ឲ្យ​តម្លៃ​របស់​វាថា​នឹង​មិន​ឡើង​ថ្លៃ​ខ្ពស់​ពេក។ អនុបាត​តម្លៃ និង​ផល​ចំណេញ​របស់​រដ្ឋាករ​ទឹក
​មាន​ចំនួន​២៨​ដង ខ្ពស់​ជាង​តម្លៃ​ក្នុង​តំបន់។ នេះ​បើ​តាម​របាយការណ៍​របស់ SBI Royal Securities
កាល​ពី​ម្សិល​មិញ។ ផល​ធៀប​ជា​មធ្យម​ក្នុង​តំបន់​សម្រាប់​​២០១២ គឺ​ពី​១១ ទៅ​១២​ដង​។

អនុបាត​ជា​មធ្យោបាយ​ ដែល​ពាណិជ្ជករ​មូលបត្រ​វាស់​តម្លៃ​ភាគ​ហ៊ុន ដែល​អាច​ខ្ពស់​សម្រាប់​ក្រុមហ៊ុន
​បច្ចេកវិទ្យា ប៉ុន្តែ​ជាទូទៅ​ទាប​សម្រាប់​ក្រុមហ៊ុន​រដ្ឋ​ដែល​មាន​កំណើន​យឺតយ៉ាវ តែស្ថិរភាព។ លទ្ធផល
​របស់​ផ្សារ​មូលបត្រ​កម្ពុជា​នៅ​ដើម​ដំបូង មាន​ភាព​ខុស​គ្នា​ពី​លទ្ធផល​របស់​ផ្សារ​មូលបត្រ​ឡាវ ដែល​
បាន​ចាប់​ផ្តើម​កាល​ពី​ខែ​មករា ឆ្នាំ​២០១១។ សន្ទស្សន៍​ផ្សារ​ហ៊ុន​ឡាវ ដែល​មាន​ក្រុមហ៊ុន​ពីរ​ចូល​រួម គឺ​
ក្រុម​ហ៊ុន​ថាមពល​របស់​រដ្ឋ និង​ធនាគារ​ធំ​ជាង​គេ​របស់​ឡាវ បាន​កើន​ឡើង ៨៧​ភាគ​រយ ក្នុង​រយៈពេល
​១៥​ថ្ងៃ​ដំបូង នៃ​ការ​ជួញ​ដូរ មុន​ពេល​ធ្លាក់​ចុះ​ទាប​ជាង​តម្លៃ​ពេល​ធ្វើ IPO ទៅ​ទៀត បន្ទាប់​ពី​១១​ខែ​ក្រោយ
​មក។ នេះ​បើ​តាម​ទិន្នន័យ​របស់​ផ្សារ​ហ៊ុន​ឡាវ។

លោក Han Kyung-tae នាយក​ប្រចាំ​ប្រទេស​របស់​ក្រុម​ហ៊ុន​មូល​បត្រ តុង​យ៉ាង​ស៊ីឃ្យូរីធី ឲ្យ​ដឹង​ថា
ទោះ​បើ​យ៉ាង​នេះ​ក្តី បរិមាណ​ជួញ​ដូរ​របស់​រដ្ឋាករ​ទឹក ខ្លាំង​ជាង​ក្រុមហ៊ុន Banque Pour Le Commerce
Lao  (BPLCL) ទៅ​ទៀត​។ BPLCL បាន​ដាក់​លក់ ២០,៥​លាន​ហ៊ុន ដោយ​មធ្យមភាគ​ហ៊ុន​១២៨ ៣០៥
ត្រូវ​ជួញ​ដូរ​ក្នុង​អំឡុង​ពេល៧​ថ្ងៃ​ដំបូង​។ នេះ​បើ​តាម​ទិន្នន័យ​ផ្សារ​ហ៊ុន​ឡាវ​។

​តាម​ទិន្ន​ន័យ​របស់​ផ្សារ​ភាគ​ហ៊ុន​កម្ពុជា ក្នុង​រយៈពេល​៧​ថ្ងៃ​ដំបូង រដ្ឋាករ​ទឹក បាន​ចេញ​លក់​ភាគ​ហ៊ុន​
៣៤០ ២៧៥​ហ៊ុន ​។ រដ្ឋាករ​ទឹក​ភ្នំពេញ ​គ្រប់​គ្រង​ដោយ​រដ្ឋ​បាន​ចេញ​លក់​ភាគ​ហ៊ុន​ ១៣ ​លាន​ហ៊ុន​។
លោក Han Kyung-tae បាន​លើក​ឡើង​ថា៖ «ការ​ធ្លាក់​ចុះ​នូវ​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​របស់​រដ្ឋាករ​ទឹក​
ភ្នំពេញមិន​មាន​ជា​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ»។ លោក​បាន​ឲ្យ​ដឹង​ថា វិនិយោគិន​លក់​រាយ ប្រញាប់​លក់​
នៅ​​ពេល​មាន​សញ្ញា​នៃ​ការ​ធ្លាក់​ចុះលើក​ដំបូង​។ អ្នក​ទិញ​នឹង​រង់ចាំ​រហូត​ដល់​តម្លៃ​របស់​វា​មាន​ស្ថិរភាព​។
លោក Dao Duy Anh មក​ពី​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា វៀតណាម​បាន​ឲ្យ​ដឹង​ថា ភាគី​អ្នក​ទិញ​បាន
​រួម​ចំណែក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ជួញ​ដូរ។ វិនិយោគិន​តាម​ស្ថាប័ន​មួយ​ចំនួន នៅ​ក្រៅ​ប្រទេស​កត់​
សម្គាល់​អំពី​បញ្ហា​ទាក់ទង​នឹង​ឈ្មួញ​ជើង​សានៅ​ កម្ពុជា ហើយ​មាន​ការ​បារម្ភ​ខ្លះ​ៗ​អំពី​ការ​ផ្ទេរ​រវាង​
គណនី​ឈ្មួញ​ជើង​សានិង​ គណនី​ធនាគារ។

លោក Kim Dae-chon អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​នៅ​ផ្សារ​មូលបត្រ​កូរ៉េ ដែល​ជា​ក្រុមហ៊ុន​ស្ថិត​នៅ​ពីក្រោយ
​ផ្សារ​មូលបត្រ​កម្ពុជា​ឲ្យ​ដឹង​ ថា ផ្សារ​មូលបត្រ​កម្ពុជា​នឹង​ត្រូវ​ការ​ភាព​អត់​ធ្មត់ និង​ទំនុក​ចិត្ត​ពី​ភាគី​ទាំង​
អស់។ លោក​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​កូរ៉េ​ ថា៖ «វា​ដូច​ជា​កូន​ក្មេង​អ៊ីចឹង ដូច្នេះ​វា​ត្រូវ​ការ​ពេល​វេលា​»


ប្រភព៖ Phnom Penh Post


Tags: securities market Cambodia ppwsa