CamNews

តារា 

លោក លាន អាហ្រ្វីគីនីន ត្រូវប្រពន្ធដើម តាមរករឿង ពេលនៅជាមួយ កំណាន់ចិត្ត

ភ្នំពេញៈ មានមួយមិនស្កប់  មានដប់មិនស្កល់ ដែលស្ទើរ តែក្លាយជាទម្លាប់របស់តារាចូលចិត្ត
ប្រលែងលេងនឹង ល្បែងស្នេហា ដូចជាលោក លាន អាហ្រ្វីគីនីន នោះ ទីបំផុត ត្រូវភរិយាដើម
របស់ខ្លួន ដឹកដៃកូនតាមរករឿង ដល់ផ្ទះនារី កំណាន់ ធ្វើឲ្យខ្មាសអស់អ្នកស្រុក។

ជម្រោះព្រោះស្នេហ៍ត្រីកោណ របស់អតីតតារាសម្តែង និង ជាពិធីករ មាឌល្អិត លាន អាហ្វ្រីគិ
នីន បានកើតឡើង   នាវេលាម៉ោង ២ និង២០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ នៅ
ផ្ទះជាន់ទី១ លេខ១៨ ក្នុងសង្កាត់បឹង សាឡាង ខណ្ឌទួលគោក។

បើតាមប្រជាពលរដ្ឋ  នៅកន្លែងកើតហេតុ ដែលបានចោមរោម   ទស្សនាការសម្តែងភាពយន្ត
សង្រ្គាមដណ្តើមប្តី និង ប្រុសស្នេហ៍ រវាងភរិយាដើម និងនារីកំណាន់ចិត្ត របស់លោក អាហ្វ្រីគិ
នីន បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខាងលើ ខណៈដែលលោកអាហ្រ្វីគិនីន កំពុងនៅ
នែបនិត្យជាមួយនារីកំណាន់ មានសម្រស់ក្មេងខ្ចីនោះ   ស្រាប់តែ   ភរិយាដើម បានដឹកដៃកូន
មកអុកឡុក និង រករឿងដល់ក្នុងផ្ទះលេខ១៨ ជាន់ទី១ បង្កឲ្យប៉ះពាក្យសំដី តឹងសរសៃក ដាក់
គ្នារវាងលោក អាហ្រ្វីគិនីន ក៏ដូចជានារីកំណាន់របស់លោក ជាមួយភរិយាដើម។

ទោះបីជាយ៉ាងណាសង្រ្គាមស្នេហ៍ដណ្តើមស្វាមី និង  ប្រុសស្នេហ៍រូបល្អិតខាងលើនេះ មិនបង្ក
ជាអំពើហិង្សាអ្វីធំដុំ នោះទេ បន្ទាប់ពីមានការជួយអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ឈានដល់
ការបញ្ចប់ជម្លោះ   បំបែកគ្នារៀងៗខ្លួន ចៀសវាងខ្សែភាពយន្តមួយកាន់តែល្បីខ្ចខ្ចាយប៉ះពាល់
ដល់កិត្តិយសរបស់ខ្លួនកាន់តែខ្លាំង។

ពាក់ព័ន្ធនឹង  ជម្លោះស្នេហាត្រីកោណនេះ លោក អាហ្រ្វីគិនី បានថ្លែងប្រាប់   មជ្ឈមណ្ឌលព័ត៌
មានដើមអម្ពិលថា  ហេតុ ការណ៍នេះ គ្រាន់តែជាជម្លោះក្នុងគ្រួសារបន្តិចបន្តួច ប៉ុណ្ណោះ ពេល
ដែលភរិយាដើម    របស់គាត់បានរកឃើញផ្ទះ និង ឃើញរូបគាត់នៅ  ជាមួយនារីកំណាន់ចិត្ត
ដែលមានវ័យទើប ២៤ឆ្នាំនោះ ហើយលោកក៏បានដោះ ស្រាយរួចរាល់ ផងដែរ គ្មានអ្វីធំដុំទេ។

ពាក់ព័ន្ធនឹងប្រវត្តិស្នេហាជាមួយកំណាន់ចិត្ត ដែលជានារីវ័យក្មេង    រហូតបង្កឲ្យមានបញ្ហាត្រូវ
បានលោក អាហ្រ្វីគិនីន ទម្លាយប្រាប់ដើមអម្ពិលទាំងយប់ថា គឺស្ថិតក្នុងដំណាក់កាលយល់ចិត្ត
ថ្លើមគ្នា មិនទាន់ឈានដល់ជាភរិយា អ្វីនៅ ឡើយនោះទេ តែបានរួមរស់ជាមួយគ្នាជាច្រើនខែ
មកហើយ។

លោក ក៏បានបញ្ជាក់ផងដែរថា ការផ្តើមស្នេហ៍ជាមួយកំណាន់ចិត្តថ្មី ស្របពេលដែលគាត់មាន
ទំនាស់ពាក្យសម្តីជា មួយភរិយាដើម និងចែកផ្លូវគ្នាមួយរយៈ ទើបរូបលោកសម្រេចយកនារីជា
ទីស្រឡាញ់ថ្មីនេះ ដើម្បីថែ និងស្អំបេះដូង ដែលកំពុងរងារ។

បើតាមលោក អាហ្រ្វីគិនីន បន្ទាប់ពីនារីកំណាន់ចិត្ត និងភរិយាដើម ដែលគ្មានអាពាហ៍ពិពាហ៍
បានដឹងរឿងទាំងសង ខាងហើយនោះ លោកបានព្យាយាមផ្សះផ្សា ដោយឲ្យភាគីទាំងពីរបាន
ជួបគ្នាតាមទូរស័ព្ទជាច្រើនសារផងដែរ តែ នៅតែមិនអាចគេចផុត ពីហេតុការណ៍រទេះភ្លើងបុក
គ្នាបែបនេះ។

លោក អាហ្រ្វីគិនីន ជាអតីតសិល្បៈករមានល្អិតជើងចាស់មួយរូប ដែលធ្លាប់ដើរជាតួសម្តែង និង
ជាពិធីករប្រចាំស្ថា នីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយរូបលោកក៏ធ្លាប់បានធ្វើជាអ្នកផលិតកម្មវិធី
ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍អប្សរាផង ដែរ។

នាពេលបច្ចុប្បន្នលោក អាហ្រ្វីគិនីន បានដើរផលិតកម្មវិធីប្រគំតន្រ្តីតាមបណ្តាខេត្ត ហើយលោក
ក៏មានហាងកាត់ ដេរ មួយដែរឈ្មោះថា «ខ្មែរស្តាយ៍» ជាមួយគ្នានេះ កាលពីគ្រាកន្លងទៅលោក
ធ្លាប់បានបើកភោជនីយដ្ឋានមួយដែរ នៅ ខាងក្រោយវិថីព្រះនរោត្តម តែពេលនេះបានបិទហើយ
បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុ។

លោក គិនីន ចំណងស្នេហ៍ជាមួយភរិយាដើម ដែលគ្មានអាពាហ៍ពិពាហ៍នោះ បានបន្សល់នូវចំណង
អនុស្សាវរីយ៍ បុត្រ២នាក់ ប្រុសម្នាក់ និងស្រី ម្នាក់។ ទោះបីជាយ៉ាងណា ទាំងភរិយាដើម និងនារី
កំណាន់ចិត្តថ្មីរបស់លោក គឺ ទទួលខុសត្រូវទាំងពីរ មិនបោះបង់នរណាម្នាក់នោះទេ៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Entertainment khmer star