CamNews

ម៉ូតូ 

ម៉ូតូ Honda CB1000R ទំនើប មានបំពង់ ផ្សែងស៊ីមាំធ្វើពីដែកថែប

ទីផ្សារម៉ូតូ ដែលកំពុងរីកដុះដាលច្រើនឡើងៗ នៅការប្រកួតប្រជែង ពីមួយថ្ងៃទៅមួយថ្ងៃ Honda CB គឺស្ថិតនៅក្នុងចំណោចម៉ូតូលំដាប់កំពូល ដោយសារតែ រាងដ៏ស្រស់សង្ហា ប្លែក និង ប្រព័ន្ធម៉ាស៊ីនដ៏ល្អ ឥតខ្ចោះរបស់វា។

ម៉ូតូ Honda CB1000R ស៊េរីថ្មី ឆ្នាំ២០១៤ ត្រូវបានបំពាក់មកជាមួយនឹងកំលាំងម៉ាស៊ីន​ ៩៩៨សេសេ និង ភ្ជាប់បន្ថែមជាមួយនឹងប្រព័ន្ធធុងទឹកត្រជាក់ការពារម៉ាស៊ីនកុំឱ្យក្តៅ ដែលរឹតតែងាយស្រួលក្នុងការ បើកបរទៅផ្លូវជិតឆ្ងាយ បានដោយសុវត្ថិភាពខ្ពស់។

ម៉ូតូ Honda CB1000R ស៊េរីថ្មី នេះ បានបង្ហាញនូវរាងថ្មី ប្លែកទំាងតួម៉ស៊ីន តួខ្លួន ភ្លើងបំភ្លឺខាងមុខ និង សំបកកង់មុខក្រោយ បែប Sport ដ៏ស្រស់ស្អាត ជាពិសេសបំពង់ផ្សែងស៊ីមាំងធ្វើពីដែកថែប ដ៏ទាក់ទាញ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2014 Honda CB1000R