CamNews

ប្លែកៗ 

បណ្តារការសងសឹកអតីតគូស្នេហ៏ អាក្រក់បំផុតលើពិភពលោក

ពេលស្រលាញ់ មនុស្សគ្រប់គ្នាតែងតែត្រៀមចិត្តជានិច្ចធ្វើនូវអ្វីល្អៗ រ៉ូមែនទិចបំផុតឲ្យគ្នា
ទៅវិញទៅមក។ ដល់ពេលស្អប់ ពួកគេក៏មិនធម្មតាដែរ បង្កើតរឿងរហូតនឹកស្មានមិនដល់
ដើម្បីសងសឹក ធ្វើឲ្យដៃគូចង់យំក៏យំមិនចេញព្រោះតែទន្វើអាក្រក់ហួសការស្មាននោះ។

ទន្តពេទ្យនារីម្នាក់ ដកធ្មេញគូស្នេហ៏ចាស់អស់រលីង

ទន្តពេទ្យនាងAnna Mackowiak

ក្រោយពីបោះបង់សង្សារ នាងទន្តពេទ្យAnna Mackowiak ទៅយកអ្នកថ្មីបានប៉ុន្មានថ្ងៃ បុរស
អាយុ៤៥ឆ្នាំ ឈ្មោះMarek Olszewski រស់នៅប៉ូឡូញបានវិលត្រលប់មកបន្ទប់ពិនិត្យជំងឺរបស់
សង្សារចាស់ដើម្បីព្យាបាលធ្មេញ។ ជាលទ្ធផលក្រោយពីចាក់ថ្នាំស្ពឹកប្រភេទខ្លាំងដល់អតីតសង្សារ
រួចហើយ ធ្វើឲ្យបុរសនោះគេងសន្លប់ដូចស្លាប់។ ដោយកំហឹងក្នុងខ្លួនកំពុងឆាបឆេះខ្លាំងនៅឡើយ
នាងទន្តពេទ្យបានដកធ្មេញសង្សារចាស់ម្តងមួយៗរហូតដល់អស់ពីមាត់តែម្តង។
តាមរយះសកម្មភាពនេះ នាងទន្តពេទ្យAnna Mackowiak ត្រូវប្រឈមមុខនឹងការទទួលទោស
ដោយជាប់ក្នុងពន្ធធនាគាររយះពេល៣ឆ្នាំ។ ចំណែកលោកMarek Olszewski ក៏មិនទទួលបាន
លទ្ធផលល្អប៉ុន្មានដែរ ដោយគាត់ត្រូវរស់នៅដោយប្រើធ្មេញសិប្បនិមិ្មត ហើយក៏ត្រូវសង្សារថ្មី
បោះបង់ចោលដោយហេតុផល មិនអាចស្រលាញ់បុរសដែលគ្មានធ្មេញ។

អតីតស្វាមីបាន​"បរិហារកេរ្តិ៍"ប្រាប់ឪពុកម្តាយប្រពន្ធពីរឿង
កូនស្រីគាត់ស្រលាញ់ភេទដូចគ្នា

នាង Olga Kunka-Dyl និងអតីតស្វាមីលោកTomasz Dyl

ពេលអាពាហ៍ពិពាហ៍ប្រេះស្រាំ ប្តីប្រពន្ធពីរនាក់បានដណ្តើមគ្នាទទួលចញ្ចឹមកូន បុរសជាប្តីបាន
ផ្ញើនូវរូបភាពអាក្រាតកាយរបស់អតីតប្រពន្ធកំពុងអោបរឹតជាមួយគូស្នេហ៏ដែលជាភេទដូចគ្នា
ទៅឲ្យឪពុកម្តាយរបស់នាង។ គោលបំណងដែលបុរសជាប្តីធ្វើដូច្នេះ មានតែមួយគត់គឺដើម្បី
សងសឹកអតីតប្រពន្ធរបស់ខ្លួននាង Olga Kunka-Dyl។ ក្រោយពីសកម្មភាពនេះ នាងប្រពន្ធក៏
បានប្តឹងទៅលើអតីតប្តីរបស់ខ្លួនដោយចោទថារំខាន ឆាឆៅក្នុងគ្រួសាររបស់នាង។
នៅចំពោះមុខតុលាការ លោកTomasz Dyl អាយុ៣៥ឆ្នាំជាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ
ល្បីឈ្មោះCambridge បានឲ្យដឹងថា មូលហេតុដែលគាត់ផ្ញើរូបភាពទាំងនោះទៅឪពុកម្តាយ
របស់អតីតប្រពន្ធនោះ គឺចង់ឲ្យពួកគាត់បានដឹងថា មិនមែនគាត់បោះបង់ប្រពន្ធកូនទៅតាមស្រីថ្មី
នោះទេ ការបែកបាក់គ្នានេះ បណ្តាលមកពីប្រពន្ធរបស់គាត់បានលួចមានស្នេហាខុសក្បួនតំរាជា
មួយមនុស្សស្រីដូចគ្នា។

យករូបប្រពន្ធដាក់ក្នុងអ៊ីនធើណេត ហើយដាក់តំលៃលក់ ព្រោះប្រចណ្ឌ

នាងSharon និងអតីតស្វាមីលោកPaul Osborn

ក្រោយពីការរស់នៅជាមួយគ្នាអស់រយះពេល២៦ឆ្នាំ និងទទួលបានកូនពីរជាចំណងដៃនោះ
ថ្ងៃមួយលោកPaul Osborn រស់នៅប្រទេសអង់គ្លេស បានបើកមើលប្រអប់សំបុត្ររបស់ប្រពន្ធ
នាងSharon ដោយចៃដន្យ ហើយក៏បានដឹងពីរឿងសម្ងាត់មួយស្តីពីប្រពន្ធរបស់ខ្លួនបានមាន
ស្នេហាលួចលាក់ជាមួយនឹងអ្នករួមការងារគឺលោកRichard។ បន្ទាប់ពីបានដឹងរឿងនេះ លោក
Paul បានខឹងយ៉ាងខ្លាំងហើយបានប្រមូលខោអាវនាងជាប្រពន្ធដាក់ក្នុងវ៉ាលីរួចដេញចេញពីផ្ទះ។
ប៉ុន្តែ៣សប្តាហ៍ក្រោយមក កំហឹងក៏បានថយចុះ ហើយដោយដឹងថាខ្លួននៅស្រលាញ់ប្រពន្ធ
និងទំលាប់មានប្រពន្ធរស់នៅក្បែរហើយនោះ គួបផ្សំមិនចង់ធ្វើឲ្យគ្រួសារអាប់អួរផងនោះ គាត់
ក៏បានលើកលែងទោសដល់ប្រពន្ធរបស់ខ្លួន ហើយរួមរស់ជាមួយគ្នាវិញ។
មួយសប្តាហ៍ក្រោយមក Paul បានសង្កេតឃើញថាប្រពន្ធរបស់ខ្លួននៅតែលួចសាហាយស្មន់ជា
មួយRichardដដែរ។ ភ្លើងកំហឹងក៏ឆាប់ឆេះឡើងម្តងទៀត ហើយគាត់ក៏សំរេចចិត្តលះលែងគ្នា និង
ធ្វើការសងសឹកទៅលើអតីតប្រពន្ធរបស់ខ្លួន។ គាត់បានអាប់ឡូតរូបថតអតីតប្រពន្ធរបស់គាត់ នៅ
លើebay ដោយដាក់ដេញថ្លៃ តំលៃដំបូង ១ សេន រួមជាមួយនឹងពាក្យសំដីសរសេរថា"នេះជាប្រពន្ធ
បោកប្រាស់របស់ខ្ញុំ ក្រោយពីការរស់នៅជាមួយគ្នាអស់រយះពេល២៦ឆ្នាំ នាងបានសាហាយស្មន់
ជាមួយប្រុសថ្មី សូមអ្នកទាំងអស់គ្នាមិនបាច់ឲ្យតំលៃនាងទេ ព្រោះនាងមានតំលៃមិនស្មើនឹង
១សេនផង"៕

ដោយ៖ សិលា
ប្រភព៖ zing

 


Tags: ex revenge unbelievable stange