ភ្នំពេញ៖ បន្ទាប់ពីរូបភាពស្រើបស្រាល ស្រៀវសាច់ របស់ លោក ចន អេឡិចហ្សូរ៉ា និង កញ្ញា
អ៊ុន អាលីហ្សា បានចេញផ្សាយ ជាសាធារណៈរួចមក ពុំមានប្រតិកម្មណាមួយ ពីសំណាក់តារា
សម្ដែង ស្រីស្រស់ស្អាត អាលីហ្សាទេ ។ ស្រាប់តែមិនបានប៉ុន្មានថ្ងៃផង គេហទំព័ររបស់បរទេស
បានយកទៅបកប្រែរួច សរសេរញាក់សាច់ នាំឲ្យតារាស្រីសម្ដែងស្រី រូបនេះ ឆេះដុំភ្លើង ស្ទើរតែ
ផ្ទុះកំហឹង ព្រោះនាងត្រូវបាន អ្នកតាមស្រឡាញ់ អន់ចិត្តអន់ថ្លើម នឹងទង្វើបែបនេះយ៉ាងខ្លាំង ។
ប្រភពដែលជិតដិតនឹង នាង អាលីហ្សា បាននិយាយថា បើត្រឹមការចេញផ្សាយរបស់ Looking
TODAY មិនមានបញ្ហាចោទ ទេ តែបែរជាការបន្ថែមបន្ថយ ដែលវាពិបាកទទួលយក សម្រាប់
នាងជាមនុស្សស្រី ទោះជានាងជាតារាសម្ដែងជាអ្នកសិល្បៈក៏ដោយ។ ម្យ៉ាងអ្នកដែលស្រលាញ់
អាលីហ្សា ពុំបានពេញចិត្តជាមួយ ការកៀកកើយបែប ស្រើបស្រាលនេះទេ ។
ដើម្បីដឹងច្បាស់ លោក អេឡិច ហ្សូរ៉ា តួអង្គប្រុស សិចស៊ីក្នុងរូបភាព បាននិយាយប្រាប់ Looking
TODAY ថា លោកបាន និយាយរូបភាពទាំងនោះ គឺថតពេលលោកកំពុងតែ សម្ដែងក្នុងភាពយន្ត
រឿង "ព្រាយបាតបល័ង្គ" ។ លោកជាតួអង្គប្រុសសង្ហា មានមន្តស្នេហ៍ប្រចាំភូមិ តែមានប្រពន្ធកូន
រួចហើយ។ ចំណែកនាង អាលីហ្សា ក្នុងសាច់រឿងក៏មានប្ដីដែរ តែដោយសារ សម្រស់ទាក់ទាញ
គ្នាទៅវិញទៅមក នាំឲ្យពួកគេលេងល្បែងស្នេហា គ្មានកោតញញើត គ្មានខ្លាចបាបបុណ្យ ទោះ
ជាមានប្ដី ប្រពន្ធ រៀងៗខ្លួនរួចហើយក៏ដោយ ។
អេឡិច ហ្សូរ៉ា បន្តថា រឿងនោះ ជារឿងបែបជំនឿបាបបុណ្យ ដូចនេះ ក្នុងសម័យនោះ មិនបាន
សូវស្លៀកពាក់អ្វីជិតទេ ស្រីៗចោមពង់ ចំណែកប្រុសៗវិញដោះអាវរហូតហ្នឹង ហើយលោកពេញ
មួយសាច់រឿង គ្មានអាវពាក់ទេ ។ ចំណែករូបភាពនោះ លោកគ្រាន់តែថតលេង ជាមួយ អាលី
ហ្សា គ្មានចេតនា បង្ហោះផ្គើនឌឺដងអ្នកណាទេ ។ តែលោកក៏មិនដឹងថា ត្រូវបានគេយកទៅ ផ្សាយ
ព្រោងព្រាត បែបនេះដែរ ។ រហូតធ្លាយទៅដល់ វេបសាយបរទេសទៀត ។ តែកុំភ្លេចរង់ចាំទស្ស
នាស្នាដៃថ្មីនេះផង ព្រោះលោក បានប្រឹងប្រែង សម្ដែងអស់ពី សមត្ថភាពតែម្ដង ។
រីឯនាង អ៊ុន អាលីហ្សា ពុំអាចទាក់ទងបានទេ តែនាងក៏ក្ដៅស្លឹក ត្រចៀកមិនតិចទេ ព្រោះនាង
ជាស្រីម្នាក់ ស្រឡាញ់មុខមាត់ ស្រឡាញ់កិត្តិយសដែរ មិនមែនចេះតែយក ទៅជាន់ឈ្លីបានទេ។
នាង ហាក់លឹបលៗ ក្នុងសិល្បៈ ដែលពុំសូវប្រឡូក ឲ្យកប់ៗដូចមុនទេ ។ អ៊ុន អាលីហ្សា ក៏ហ៊ឺ
ហារ ជាមួយសំភារៈ និយមលំដាប់ខ្ពស់ផងដែរ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធដោយ៖ ដើមអំពិល