CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់ថាសហោះ (UFO) នៅជិតកោះ អូគីណាវ៉ា ត្រីងាប់លានក្បាល

ជប៉ុន៖ សេចក្តីរាយការណ៍នានា ពីប្រទេសជប៉ុន បានឲ្យដឹងថា មានករណី ភ្ញាក់ផ្អើល យ៉ាងខ្លាំង
នៅពេលដែលមាន ព្រឹត្តិការណ៍នៃ ការធ្លាក់ថាសហោះ (UFO) នៅជិតកោះ Okinawa ហើយផល
វិបាក បានកើតឡើង ក្រោយពីការធ្លាក់ថាសហោះ នេះគឺបណ្តាលឲ្យ ត្រីរាប់លានក្បាល បានងាប់
ដែលតាមការ ប៉ាន់ប្រម៉ាន មានរហូតដល់ទៅ ៥០តោន ឯណោះ ហើយត្រីទាំងនោះ វាទទួល រងពី
សារធាតុ ដែលបានជ្រាបចូល ទៅក្នុងទឹក របស់ថាសហោះ ដែលបានធ្លាក់នេះ។

សេចក្តីរាយការណ៍ បានរាយការណ៍ពីប្រទេសជប៉ុន ពីការធ្លាក់ថាសហោះ (UFO) នៅជិតកោះអូគី
ណាវ៉ា (Okinawa) ដោយមានការផ្សាយ នូវរូបថតរបស់ ថាសហោះ ដែលបានធ្លាក់នោះផងដែរ។

យោងតាមគេហទំព័រ មួយចំនួន បានឲ្យដឹងថា ថាសហោះនោះ (UFO) ត្រូវបានក្រុមការងារ សារ
ព័ត៌មាន សមត្ថកិចច្ច និង រថយន្តសង្គ្រោះបន្ទាន់ ប្រទះឃើញ ហើយបានធ្លាក់ លិចចូលទៅក្នុងទឹក
នៅជិតកោះ អូគីណាវ៉ា កាលពីថ្ងៃទី ៤ ខែធ្នូ កន្លងទៅនេះ។

ជាមួយគ្នានេះ សាក្សីជាច្រើនបានឃើញ នូវហេតុការណ៍នេះ ហើយរូបថត ដែលបង្ហាញពីថាសហោះ
ដែលបានលិច ចូលទៅក្នុងទឹកនេះ ត្រូវបានថតដោយក្រុមទាហ៊ានជើងទឹក របស់ប្រទេសជប៉ុន ដែល
ប្រចំាការនៅជិតទីនោះ។

តាមសំដីរបស់ទាហ៊ានជើងទឹកម្នាក់ បានឲ្យដឹងថា រូបថតមួយនេះ យើងចង់បង្ហាញឲ្យពិភពលោកដឹង
ហើយវាក៏ជាភស្តុតាង សំរាប់ការអះអាង ពីសំណាក់អ្នកដែលបានឃើញផ្ទាល់ភ្នែក រស់នៅលើកោះ
Okinawa ផងដែរ។ គាត់បានបន្ថែមទៀតថា ពួកគេនឹងចំណាយពេល ក្នុងការយកថាសហោះដែល
បានលិច មួយនេះឡើងមកលើគោកវិញអោយបាន ហើយនឹងការពារវា ឲ្យបានល្អតាមតែអាចធ្វើទៅ
បាន៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ