CamNews

តារា 

ទស្សនិកជន ភ័យព្រលឹងចុងសក់ពេល Beyoncé ជាប់សក់ជាមួយកង្ហាកំពុងវិល (មានវីដេអូ)

កាលពីយប់ថ្ងៃច័ន្ទ ទី ២២ កក្កដា Beyoncé បានទៅសំដែង Concert នៅទីក្រុង Montreal
ប្រទេស កាណាដា ដែលមានហេតុការណ៍មួយ ធ្វើអោយទស្សនិកជន ភ័យព្រលឹងចុងសក់
ចំពោះ Beyoncé ។

Beyoncé was performing hair stuck in the propellers 4

ក្នុងពេលច្រៀងបទ Halo នាង Beyoncé បានចុះមកច្រៀងជិត កង្ហា មួយសន្ទុះក្រោយមក
សក់របស់នាង ក៏ត្រូវកង្ហាស្រូបចូល ធ្វើអោយនាង ដើរទៅណាមិនរួច ។ តែនាងមានស្មារតី
ល្អណាស់ នាងនៅតែបន្តច្រៀង រហូតដល់អ្នករួមការងារ មកជួយដោះសក់របស់នាងចេញ
ពីកង្ហានោះបាន ។ ទស្សនិកជនរបស់នាង ភ័យព្រលឹងចុងសក់ ខ្លាចនាងមានគ្រោះថ្នាក់ព្រោះ
តែហេតុការណ៍មួយនោះ ។

បន្ទាប់ពីកម្មវិធី នាងក៏បានបង្ហោះវីដេអូ និង បង្ហាញពីអារម្មណ៍ផិតភ័យរបស់នាង នៅលើគណនី
Instagram របស់នាង តែនាងក៏សប្បាយចិត្តផងដែរ ព្រោះតែការគាំទ្ររបស់ទស្សនិកជន របស់
នាង ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: beyonce star singer accident concert montreal canada