CamNews

កីឡាអន្តរជាតិ 

Liverpool ព្យាយាមអូសទាញ កីឡាករខ្លាកំណាច រហូតបានជោគជ័យក្នុងតម្លៃ ១៦ លានផោន

ព័ត៌មានកីឡា៖ ហង្សក្រហម Liverpool យល់ព្រមចុះហត្ថលេខា​ព្រមទទួលយក កីឡាករខ្សែ​ប្រយុទ្ធ​ឈ្មោះ Mario Balotelli របស់ក្លឹប AC Milan ក្នុងតម្លៃ ១៦ លានផោន។​

ប្រធានក្លឹប Liverpool លោក Brendan Rodgers ពិតជាចាប់ចិត្ដស្រលាញ់នឹង​សមត្ថភាព​កីឡាករ​ម្នាក់​​នេះណាស់ ហើយគាត់ចង់បានកីឡាករជម្រើសជាតិ អ៊ីតាលីរួបនេះ មកចូលរួមពង្រឹងក្រុមក្នុង​តំណែង​​លក្ខខ័ណ្ឌ ជាខ្សែប្រយុទ្ធ បន្ដពីអតីតកីឡាករ Luis Suarez ដែលត្រូវ Barcelona ចុះ​ហត្ថ​លេខាទទួលយក​។​

ជាមួយប្រវត្ដិរបស់កីឡករ Balotelli គឺគាត់បានប្ដូរចូល AC Milan ក្នុងតម្លៃ ​១៩ លានផោន ហើយ​ធ្លាប់​​ចូលរួម​ប្រកួតបានចំនួន ៥៤ ដង ដោយធ្លាប់ស៊ុត​បាល់បញ្ចូល​ទីបាន​ចំនួន ៣០ គ្រាប់។ ដោយ​ឡែកសម្រាប់ការ​ប្ដូរចូលមកក្រុមថ្មីវិញ គាត់នឹងត្រូវទទួលបាន​ឱកាសថ្មីពី Liverpool ព្រោះក្រុមនេះ​នឹង​ធ្វើដំណើរឆ្ពោះទៅកាន់ ការប្រកួត​មួយ នៅឯ ពហុកីឡរដ្ឋាន Etihad Stadium ក្នុង​ថ្ងៃ​ច័ន្ទខាង​មុខនេះ។

សម្រាប់ការធ្វើដំណើរចូលមក​កាន់ក្រុមថ្មីនេះ ទឹកមុខ និង ការសម្ដែងឡើងទាំងសងខាងរវាងក្រុម ​និង កីឡាករ ខ្លួនឯងផ្ទាល់ ពិតជាសប្បាយ និង ការជូនធ្វើដំណើ​របស់កីឡាករនេះណាស់។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖  ប៊ីប៊ីស៊ី


Tags: Sport News Liverpool Balotelli