CamNews

តារា 

Rihanna: ខ្ញុំបាត់បង់ មិត្តល្អបំផុតរបស់ខ្ញុំគឺ Chris Brown

លោកអ្នកមានដែលបានគិតទេថានាង Rihanna នៅស្រណោះ Chris Brown នោះ? ការពិតទៅ
វាពិតមែន កាលពីថ្មីៗនេះតារាចម្រៀង Pop អាមេរិកនាង Rihanna បានចូលខ្លួនសម្ភាសន៍នៅក្នុង
កម្មវិធី Oprah Winfrey ដែលនាងបានសារភាពថានាងពិតជានៅអាល័យ Chris Brown មែន។

នាងបាននិយាយផងដែរថានាងបានបាត់បង់មិត្តល្អម្នាក់ក្នុងជីវិតរបស់នាង ប៉ុន្តែសម្រាប់អ្វីដែល
នាងល្ងង់គឺនាងបានយកគេធ្វើជាសង្សាររបស់ខ្លួនដែលបណ្ដាលអោយមិត្តភាពមួយនេះដើរដល់
ផ្លូវបែកបាក់។ នាងបានសារភាពទាំងទឹកភ្នែករលឹងរលោងថា នាងពិតជាល្ងង់ណាស់ដែលយក
Chris ជាមិត្តប្រុសហើយបង្កររឿងរហូតដល់មានបញ្ហាធំដុំ ប៉ុន្តែយ៉ាងណាៗ មកដល់ពេលនេះពួក
គេទាំង ២ នៅតែជាមិត្តនឹងគ្នា៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Idolator

 


Tags: Rihanna chris brown