CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូត្រីដូហ្វីន បង្កើតកូន ក្លាយជាទីចាប់អារម្មណ៍ ពីបណ្តាអ្នកលេង អ៊ិនធើណេត

ព័ត៌មានអន្តរជាតិ ៖ វីដេអូត្រីដូហ្វីនបង្កើតកូន   បានក្លាយជាវីដេអូមួយ  មានការចូលទស្សនា
ច្រើនបំផុតនៅលើបណ្តាញគេហទំព័រសារព័ត៌មានដែលីម៉ែល នេះបើយោងតាមការដកស្រង់
ពីទីភ្នាក់ងារសារព័ត៌មានមួយនេះ។

គួរបញ្ជាក់ផងដែរថា សកម្មភាពនៃការបង្កើតកូនត្រីដូហ្វីនលើកនេះ ត្រូវបានថតនិងផ្តិតជាប់
យ៉ាងត្រជាក់ភ្នែក ពីការតាមប្រមាញ់របស់ប្រព័ន្ធកាម៉េរ៉ាមានសុវត្ថិភាព។ជាការពិត បន្ទាប់ពី
បានបង្ហាញអាការៈ   ថាពិតជាចង់កើតកូនហើយនោះ  រយៈពេលម៉ោងក្រោយ ​ ត្រីដូហ្វីនមេ
មួយក្បាល ដែលមានវ័យ ២៦ ឆ្នាំនេះ ក៏បានផ្តល់កំណើតដល់កូនរបស់ខ្លួនតែម្តង។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ ពោលសកម្មភាពត្រី
ដូហ្វីនបង្កើតកូនតូចមួយនេះ បានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ  វេលាម៉ោង
ប្រមាណជាង ១១ ព្រឹក នៅឯសួនសត្វ Brookfield ក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេ
រិក។ ដូច្នេះ ដើម្បីជ្រាបអោយច្បាស់ថាតើ ត្រីដូហ្វីន  អាចបង្កើតកូនបានយ៉ាងដូចម្តេចនោះ
មានតែធ្វើការតាមដានទស្សនាវីដេអូឃ្លីបខ្លី ដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖

 

ដោយ ៖ ពិសី
ប្រភព ៖ ដេលីម៉ែល

 


Tags: dolphin give birth Brookfield Chicago