ភ្នែកគឺជាវិញ្ញាណមួយដ៏សំខាន់ក្នុងចំណោមវិញ្ញាណទាំង៥របស់មនុស្ស។ ដូច្នេះហើយយើងសូមណែនាំ នូវវិធីព្យាបាលងាយៗតាមបែបធម្មជាតិសំរាប់អ្នកមានជំងឺភ្នែកខ្សោយ។
វិធីទី១៖ សូមយកគ្រាប់Almond ៧គ្រាប់ គ្រាប់ជីម្យ៉ាង(fennel seeds) ២ស្លាបព្រាកាហ្វេ ស្ករ១ស្លាបព្រា កាហ្វេ កិនចូលគ្នាឲម៉ត់ បន្ទាប់មកយកអ្វីដែលកិនហើយនោះ ១ស្លាបព្រាកាហ្វេ លាយជាមួយ ទឹកដោះគោក្តៅល្មម១កែវ រួចទទួលទានមុនពេលចូលគេងរៀងរាល់យប់។ សូមកុំទទួលទានអ្វីផ្សេងទៀត រយៈពេល២ម៉ោង។
វិធីទី២៖ សូមយកទឹកដោះគោក្តៅល្មម១កែវ លាយជាមួយម្សៅឈើអែមកន្លះស្លាបព្រាកាហ្វេ លាយ ជាមួយបឺរ១/៤ស្លាបព្រាកាហ្វេ ហើយថែមទឹកឃ្មុំ១ស្លាបព្រាកាហ្វេ រួចកូរឲសព្វជាការស្រេច។ ទទួលទទានជារៀងរាល់ថ្ងៃ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ សូមចទទួលទានមុនពេល ចូលគេងរៀងរាល់យប់រយៈពេល៣ខែ។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ homeveda