CamNews

សម្រស់ 

ជ្រើសរើសរោមភ្នែកក្លែងក្លាយ ទៅតាមទម្រង់ ភ្នែកនិមួយៗ

ការជ្រើសប្រើរោមភ្នែកក្លែងក្លាយដែលសមនឹងភ្នែក វានឹងជួយកែលំអ និងបង្កើនសម្រស់ទាក់
ទាញរបស់ភ្នែកបន្ថែមទៀត។ ខាងក្រោមនេះគឺជាការណែនាំមួយចំនួន សម្រាប់ជាការស្វែង
យល់ ដើម្បីជ្រើសរើសរោមភ្នែកដ៏ស័ក្ដិសម។

ភ្នែកមូល

ប្រសិនអ្នកមានភ្នែករាងមូល នោះចូរកុំប្រើប្រាស់រោមភ្នែកក្លែងក្លាយដែលក្រាស់ ព្រោះវានឹង
ធ្វើឱ្យភ្នែករបស់អ្នក មានសភាពតូចជាងធម្មតា។ ដើម្បីជួយឱ្យភ្នែកមូលរបស់អ្នកមានសភាព
ស្រស់ស្អាត ចូរសាកល្បងប្រើរោមភ្នែកប្រភេទវែងទៅឆ្វេង និងស្ដាំ និងកោតបំផុត។
 
ភ្នែករាងវែង


ជាទូទៅ រោមភ្នែកទាំងអស់ តែងសមស្របជាមួយនឹងភ្នែកដែលមានរាងវែង។ សូមសាកល្បង
ប្រើប្រាស់រោមភ្នែកដែលមានកន្ទុយវែង ដើម្បីធ្វើឱ្យភ្នែកទម្រង់នេះមានភាពទាក់ទាញដូចភ្នែកឆ្មា ឬមួយប្រើរោមភ្នែកក្រាស់ដើម្បីជួយឱ្យភ្នែកមានសភាពជ្រៅ។
 
ភ្នែករាងដូចមួក



ភ្នែករាងដូចមួក គឺជាភ្នែកដែលមានគែមត្របកភ្នែកខាងលើមូល ចំណែកគែមត្របកភ្នែកក្រោម
មានរាងស្ទើរត្រង់។  ដើម្បីជួយឱ្យមានភាពទាក់ទាញ  អ្នកគួរជ្រើសរើសរោមភ្នែក ដែលមាន
សរសៃវែងខ្លីចម្រុះគ្នា។ ក្រៅពីនេះ អ្នកគួរបិទរោមភ្នែកដែលវែងបំផុតដាក់ឱ្យស្ថិតនៅត្រង់កន្លែង
ខ្ពស់បំផុតរបស់គែមត្របកភ្នែកលើ។ ជាងនេះ អ្នកក៏អាចបិទបន្ថែមនូវរោមភ្នែកក្លែងក្លាយទៅ​នឹង
ត្របកភ្នែកក្រោម ដើម្បីឱ្យភ្នែកមានសណ្ឋានមូលជាងមុន។
 
ភ្នែកដែលមានត្របកតែមួយ

ការបិទរោមភ្នែកក្លែងក្លាយ គឺជាកត្តាមួយ ដែលមិនអាចខ្វះបាន  ប្រសិនអ្នកចង់ឱ្យភ្នែកមានផ្នត់
តែមួយដែលមាន​លក្ខណៈអាស៊ីខាងកើតរបស់ខ្លួន កាន់តែទាក់ទាញ។ តាមពិត ទម្រង់ភ្នែកដែល
មានត្របកតែមួយ  គឺមានលក្ខណៈងាយស្រួល ក្នុងការជ្រើសរើសរោមភ្នែកក្លែងក្លាយ។  បញ្ហា
ត្រង់ថា តើអ្នកនឹងជ្រើសរើសការតុបតែងបែបណា។ ជាមួយនិងភ្នែកទម្រង់ត្របកតែមួយនេះ ល្អ
បំផុតអ្នកគួរប្រើរោមភ្នែកដែលមានសភាពវែងបន្ដិចម្ដងៗទៅខាងកន្ទុយភ្នែក បែបនេះនឹងជួយឱ្យ
ភ្នែករបស់អ្នក ប្រកបដោយភាពទាក់ទាញ និងអាថ៌កំបាំង។
 
 


ដោយ ៖ តារា
ប្រភព ៖ LD


Tags: false lash eyes fashion beauty eyelashes