ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea លោក Joses Mourinho បានប្រកាសជាសារធារណៈជាមុនឲ្យហើយសម្រាប់ ជាដំណឹងដល់បណ្ដាក្រុមទាំងឡាយណាដែលមានបំណងចង់ ចរចារទីផ្សារផ្ទេរចេញកីឡាករ Loïc Rémy សម្រាប់រដូកាលខាងមុខ ។
លោក Joses Mourinho បានប្រកាសថា សម្រាប់ទីផ្សារកីឡាករ Loïc Rémy ក្រុមនឹងមិនអនុញាតផ្ទេរចេញក្នុងតម្លៃ ១៥លានផោនដូចមុននោះទេ បើទោះបីជាតំណែងមួយត្រូវមានអ្នកចូលរួមមកប្រជែងក៏ដោយ ។ លោក Joses Mourinho ដឹងថាមានបណ្ដាក្រុមជាច្រើនក្នងទឹកដីអង់គ្លេសកំពុងតែមានទំនាក់ទំនងជាមួយកីឡាករ ដែលមានដូចជា Crystal Palace, Swansea និង West Ham ពីព្រោះពួកគេយល់ថានាពេល Chelsea សម្រេចផ្ទេរជើង Falcao ពី Man United ជាផ្លូវការហើយនោះ តំណែង ខ្សែប្រយុទ្ធនឹងមានពេលវេលាឲ្យកីឡាករទំនេរច្រើន។
Loïc Rémy ត្រូវបាន Chelsea ផ្ទេរចេញពី Newcastle United កាលពីឆ្នាំ ២០១៤ ក្នុងម្លៃខ្លួនត្រឹមតែ ១០ លានផោនតែប៉ុណ្ណោះ។ ហើយកីឡាករ បានជួយឲ្យក្រុមអាចដណ្ដើមពានរង្វាន់ Premier League ក្នុងរដូវកាលនេះផងដែរ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ claretandhugh