(ភ្នំពេញ)៖ កីឡាករបាល់ទាត់ជនជាតិជប៉ុន Keisuke HONDA បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅមុននេះបន្តិច តាមជើងហោះហើរ EVA Air ច្រកទ្វារ VIP ព្រឹកថ្ងៃទី០៩ មិថុនានេះ ដើម្បីបើកមកបើកសាលាបាល់ទាត់ថ្នាល និងផ្តល់បទពិសោធន៍ពីការលេងបាល់ទាត់កីឡាករក្មេងៗកម្ពុជា។
សូមបញ្ជាក់ផងដែរថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ ពីសំណាក់កីឡាករខ្សែប្រយុទ្ធជប៉ុន ដែលកំពុងលេងឲ្យក្លឹប AC Milan ក្នុងប្រទេសអ៊ីតាលី ក្រោយពីធ្លាប់មកប្រកួតនៅទឹកដីកម្ពុជា ម្តងដែរកាលពីខែកញ្ញា ឆ្នាំ២០១៥ ក្នុងវគ្គជម្រុះ World Cup 2018 ប្រចាំទ្វីបអាស៊ី ជើងទី២ ជុំទី២ ដោយកម្ពុជា បានចាញ់ជប៉ុន ២-០ ក្នុងនោះ ហុងដា ក៏រកបាន១គ្រាប់ផងដែរនៅនាទីចុងម៉ោង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង