CamNews

កីឡាអន្តរជាតិ 

រវាង Messi និង Ronaldo គឺមិនទាន់ខ្លាំងនៅឡើយទេ ដរាបណាពួកគេមិនទាន់ភ្លក្សថ្នាំខ្លាំងរបស់ អ៊ីតាលី

ព័ត៌មានកីឡា៖ កីឡាករខ្សែប្រយុទ្ធរបស់ក្លឹបអ៊ីតាលី Juventus Fc មានឈ្មោះថា Fernando Llorente បាននិយាយ អួត​ក្ដែងៗប្រាប់អ្នកការសែតថា រវាង Lionel Messi និង Cristiano Ronaldo គឺខ្លាំងតែក្នុងទឹកដីរបស់ខ្លួន ប៉ុណ្ណោះ ប្រសិនបើពួកគេមានសំណាងបានចូលលេង ក្នុងទឹកដីជួរលំដាប់ប្រកួត ស៊េរី A នោះមិនប្រាកដថា ពួក​គេនៅតែលេងបានល្អ។ 

Fernando Llorente ដែលជាអតីតខ្សែការពាររបស់​ Athletic Club កាលពីមុនឆ្នាំ ២០១៣ បាននិយាយបង្ហាញពីអារម្មណ៍គាត់ថា រវាងអ្នកទាំង ២ ដែលកំពុងតែទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ចំ​ពោះគាត់គឺនៅតែផ្ដោតអារម្មណ៍មិនជឿទេថា ពួកគេអាចលេងបានល្អគ្រប់តំបន់នោះទេ ដរាបណាពួកគេនៅមិន​ទាន់បានភ្លក្សរស់ជាតិថ្នាំខ្លាំង​ក្នុងទឹកដីអ៊ីតាលី។ ហើយគាត់ចង់ឃើញណាស់ ថា តើពួកគេអាច​លេង​បានល្អទៀតអត់ ប្រសិនពួកគេ ត្រូវប្ដូជើងចេញពីតំបន់របស់ខ្លួន ហើយប៉ះជាមួយជើងថ្មីដូចគ្នា ក្នុង​ជួរស៊េរី A ក្នុងទឹកដីអ៊ីតាលី។ 

ក្នុងក្ដីស្រម៉ៃបន្ដ Fernando Llorente សង្ឃឹមនិងអាចជួយក្រុមរបស់គាត់ ឲ្យឈានដល់វគ្គប្រកួតផ្ដាច់​ព្រ័ត្រ​ ហើយមានឱកាសបានប៉ះជាមួយក្រុមទាំង នារដូវកាល Champions League នេះ នឹងអាចបង្ហាញ​ថា​ ជញ្ជាំងការពាររបស់អ៊ីតាលី ក្រាស់ហើយ ខ្ពស់ប៉ុណ្ណា ។​


ដោយ៖ អឿ អ៊ុយ
ប្រភព៖ goal


Tags: Sport News Ronaldo Fernando Llorente Messi CHAMPIONS LEAGUE