CamNews

ព័ត៌មានជាតិ 

មេឃកំពុង ភ្លៀងខ្លាំងស្រ្តីម្នាក់ រត់ឆ្លងផ្លូវ ត្រូវរថយន្តកូរ៉េ ដឹកគ្រែបុក បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ: ស្រ្តីម្នាក់រ្រូវរងរបួសធ្ងន់ធ្ងរ ដោយសាររូបគាត់ បានរត់ឆ្លងផ្លូវ ខណះមេឃកំបុងភ្លៀងខ្លាំងក៏ត្រូវ ក៏ត្រូវរថយន្តកូរ៉េដឹកគ្រែមួយគ្រឿង កំពុងបើកលឿនជ្រុលបុកពេញទំហឹង កាលពីវេលាម៉ោង ១០នឹង ១០នាទីព្រឹកថ្ងៃទិ ០២ ខែកញ្ញា ឆ្នាំ ២០១៤ ស្ថិតនៅផ្លូវ លេខ ២៧១ ក្បែរច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៍មាន ពីសមត្ថកិច្ខមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកូរ៉េ ប្រភេទ១តោនកន្លះ បើកបរដោយបុរស ម្នាក់ឈ្មោះ សុទ្ធ គឹមសួគ៍ ភេទប្រុស អាយុ ២៧ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ ២៧១ ទិសដៅពី កើតទៅលិច យ៉ាងលឿន លុះដល់កន្លែង ស្របមេឃកំពុងភ្លៀងខ្លាំង ហើយស្រ្តីម្នាក់រត់ឆ្លងផ្លូវគ្មាន ការប្រុងប្រយ័ត្នផងនោះ ទើបធ្វើអោយរថយន្តជាន់ហ្វ្រាំងមិនទាន់ជ្រុលស្រ្តីនោះពេញទំហឹង បណ្តាលស្រ្តីខាងលើ បោកក្បាលនឹងកញ្ជាក់រថយន្តផ្នែក ខាងមុខដួលហូរ ឈាមសន្លប់ ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ បានរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យភ្លាម ៗ ។ ចំណែកអ្នកបើកបររថយន្តត្រូវក្រុមអ្នករត់ម៉ូតុឌុបព្រួតគ្នាវាយបណ្តាលរងរបួសបែកមុខ ហើយបាត់ទូរស័ព្ទអស់២គ្រឿងថែមទៀត។

ក្រោយកើតហេតុសមត្ថកិច្ឋ មូលដ្ឋានបានចុះអន្តរាគមន៍នឹងវាស់វែងអូសរថយន្តបង្កទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំដោះស្រាយគ្នានាពេលក្រោយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh