CamNews

អ្នកសង្កាត់ពងទឹក ទទួលបានផ្លូវបេតុងថ្មីមួយខ្សែ

ភ្នំពេញៈ ផ្លូវមួយខ្សែប្រវែង ៥៧៤ម៉ែត្រ    ស្ថិតនៅក្នុងភូមិស្រែញរ៍ និងភូមិឃ្លះ សណ្តាយ
សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ   កាលពីព្រឹកថ្ងៃទី០២ ខែឧសភា  ឆ្នាំ២០១២
សាលារាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនា ផ្លូវនេះជាផ្លូវបេតុង ក្រោមអធិបតីភាព
ដ៍ខ្ពង់ខ្ពស់ ឯកត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមអប
អរសាទរពីសំណាក់ ប្រជាពលរដ្ឋប្រមាណ១០០០នាក់។តាមរបាយការណ៍របស់ លោក
នុត ពុធដារ៉ា
អភិបាលខណ្ឌដង្កោ  បានឲ្យដឹងថា    ទោះបីជាខណ្ឌដង្កោ ស្ថិតនៅជាយ
រាជធានីភ្នំពេញ      ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ពី    សាលា
រាជធានីភ្នំពេញក្រោមការដឹកនាំដោយ ឯកឧត្តម​ កែប ជុតិមា   ការអភិវឌ្ឍន៍  និង ការ
ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅតែមានបន្តឥតឈប់ឈរពីមួយថ្ងៃ    ទៅមួយថ្ងៃ។  នេះជា
លើកទី២ហើយ ខណ្ឌដង្កោបានបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែ ទៀតដែលមាន
ប្រវែង៥៧៤មែត្រ នឹងត្រូវពង្រីកទទឹងផ្លូវឲ្បបាន ៦មែត្រ    មានកម្រាស់ ១២សង់ទីមែត្រ ជាចំណងដៃឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់។ លោកអភិបាលខណ្ឌ  បានបន្ត
ទៀតថា ការស្ថាបនាផ្លូវបេតុង មួយខ្សែនេះ   គឺពិតជាមានសារសំខាន់យ៉ាងខ្លាំងសម្រាប់
បងប្អូនប្រជាពលរដ្ឋនៅ ភូមិស្រែញរ៍ និងភូមិឃ្លះសណ្តាយ រួមទាំងបងប្អូនដែលនៅជុំវិញ
ទីនោះ ក្នុងការធ្វើដំណើរប្រកបរបចិញ្ចឹមជីវិតសម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃកាន់តែមាន
ភាពងាយស្រួល   ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជូនដល់
ប្រជាពលរដ្ឋផងដែរ។​ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ  បាន
ផ្តល់ការស្ថាបនាផ្លូវមួយខ្សែនេះជាប្រភេទផ្លូវបេតុង   ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ
ក្នុងខណ្ឌដង្កោ ពិសេសបងប្អូន នៅក្នុងភូមិ ស្រែញរ៍ និងភូមិឃ្លះសណ្តាយ    កាន់តែមាន
ភាពងាយស្រួល សម្រាប់ការស់នៅប្រចាំថ្ងៃរបស់បងប្អូន។ ឯកឧត្តមអភិបាលបានថ្លែង
បន្ថែមទៀតថា ក្រោមការដឹកនាំដ៍ត្រឹមត្រូវប្រកប ដោយគតិបណ្ឌឹតរបស់សម្តេច តេជោ
នាយករដ្ឋមន្រ្តី
រាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យចាប់អារម្មណ៍ទន្ទឹមនឹង
ការរីកចម្រើននេះ រាជរដ្ឋាភិបាលបានសម្រេចកាត់ឃុំចំនួន ២០ទៀត ពីខេត្តកណ្តាលមក
ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពង្រីកវិសាលភាពរាជធានីភ្នំពេញ
ឲ្យកាន់តែធំទូលាយ និងចាំបាច់ត្រូវតែបន្តធ្វើការអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀតក្រោម
ពាក្យស្លោកមួយថា     ទីណាមានសម្តេចតេជោ ហ៊ុន សែន ទីនោះមានការអភិវឌ្ឍន៍
ធ្វើយ៉ាងណាកុំឲ្យមាន គម្លាតឆ្ងាយពីគ្នារវាងជនបទ និងទីក្រុង។ ជាមួយគ្នានេះ ឯកឧត្តម
ក៍បានអំពាវនាវផងដែរ     ដល់បងប្អូន​ប្រជាពលរដ្ឋសូមបើកបរឲ្យមានការប្រុងប្រយ័ត្នជា
ទីបំផុតនិងចេះយោគយល់គ្នា ត្រូវតែគោរពច្បាប់ចរចរណ៍​ឲ្យបានគ្រប់ៗគ្នានិងសូមឲ្យបង
ប្អូនអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៣ នេះឲ្យបានគ្រប់ៗគ្នា
ដើម្បីធ្វើការអភិវឌ្ឍន៍មូលដ្ឋានរបស់យើង          ឲ្យកាន់តែមានការរីកចម្រើន។ បន្ទាប់មក
ឯកឧត្តម
    ក៍បាននាំយកនូវអំណោយផ្ទាល់ខ្លួន   ទៅចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន
១០០០នាក់ ដែលបានអញ្ជើញមកចូលរួមនាឱកាសនោះ ក្នុងម្នាក់ៗទទួលបានសារុងមួយ
និងក្រមាមួយ។

 

ដោយៈ  វណ្ណៈ
ប្រភពៈ  phnompenh


Tags: Phnom Penh Cambodia