ដូចដែលយើង បានដឹងហើយថា Rihanna បានធ្វើដំណើរ ទៅកាន់ប្រទេសប្រេស៊ីល ដើម្បីបាន ទស្សនាការប្រកួត បាល់ទាត់ World Cup វគ្គផ្តាច់ព្រ័ត្រ ។ នាងបានធ្វើ អោយមានការទាក់ទាញ ចំណាប់អារម្មណ៍ ជាច្រើន ។
តែរឿងមួយនេះ មិនដឹងថាវាយ៉ាងណាទេ ព្រោះថា Rihanna បានចុះទៅហែលទឹកលេង នៅឆ្នេរ មួយកន្លែងទាំងយប់ នៅពេល ដែលនាងនៅប្រេស៊ីលនៅឡើយ ។ អ្វីដែលយើង នឹកស្មានមិន ដល់នោះគឺថា ឆ្នេរនោះគឺជា តំបន់ទឹកកខ្វក់ ដែលគេតែងតែចោល សំរាមនិងកាកសំណល់បន្ទប់ ទឹកនៅឆ្នេរនោះ ។ ឆ្នេរនោះ មានឈ្មោះថា Urca នៅទីក្រុង Rio De Janiro ដែលប្រជាជននៅ ទីនោះមិនដែល ចុះលេងទឹកនោះឡើយ ។
Rihanna ត្រូវបានគេដឹងថា មិនត្រឹមតែចុះលេងទឹក ធម្មតាទេហើយ ថែមទាំងហែលលេងយ៉ាង សប្បាយជាមួយ មិត្តភក្តិនាងទៀតផង ។ យើងសង្ឃឹមថានាង ទៅផ្ទះវិញមានសាប៊ូ ពិសេស ដើម្បីលាងសំអាតទៅចុះ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton