CamNews

ប្លែកៗ 

ទ្រីបៀត ពិភពដើមឈើដែលចម្លែកបំផុត

 

ប្លែកៗ៖ នៅពេលដែលដើមឈើទ្រីបៀត (Treebeard) បានជ្រុះស្លឹក និងងាប់ទៅ គឺបានធ្វើ
អោយមនុស្សជាច្រើន មានការភា្ងក់ផ្លើលយ៉ាងខ្លាំង នោះគឺដោយសារនៅពេលដែលវាអស់
ស្លឹកទៅ គឺវាបានបន្សល់រូបរាងដូចមនុស្ស ដែលឈរកាន់អាវុធយុទ្ធភ័ណ្ឌអញ្ចឹង។



តាមការអោយដឹងពីក្រុមនិស្សិតពីទីក្រុងធំនៃប្រទេសចិន  ដែលបានចុះធ្វើការស្រាវជ្រាវ​បាន
អោយដឹងថា ដើមឈើដ៏ចម្លែកនេះ  គឺបានដុះនៅក្នុងខេត្ដ  Nannig ប៉ែកខាងត្បូងនៃប្រទេស
ចិន។ ប្រភពពីសិស្សសាលា បានបន្ថែមថា ដើមឈើមួយនេះ គឺមានកម្ពស់ជិត ១០ម៉ែត្រ និង
អាយុកាលមិនតិចជាង ១០០ឆ្នាំឡើយ។



អ្វីដែលចម្លែកនៃដើមទ្រីបៀតមួយនេះគឺ ដើមមួយនេះ មានរូបរាងដូចមេទ័ព   Ent ដែលមាន
ភាពក្លាហាននៅក្នុងសមរភូមិ ក្នុងការចេញច្បាំងអញ្ចឹង។ ហើយអ្វីដែលអស្ចារ្យនោះ គឺមេទ័ព
នេះតែងតែកាន់អាវុធដាវ ដូចរូបដើមឈើមួយនេះអញ្ចឹង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុម
និស្សិតបាននិយាយថា ពួកគេមិនហ៊ានចូលទៅជិតដើមឈើនោះទេ៕

 

ដោយ៖ នារី
ប្រភព៖ newsday

 


Tags: unbelievable tree China