CamNews

កីឡាអន្តរជាតិ 

ដោយការរំលឹករឿងចាស់ Jose Mourinho​ ចោទប្រកាន់ FA គ្មានដំណោះស្រាយល្អសម្រាប់​បញ្ហា​ ២ កើតឡើងលើរូបគាត់

ព័ត៌មានកីឡា៖ ប្រធានក្រុម Chelsea លោក Jose Mourinho ក្រោយពេលទទួលបានមេរៀនក្ដៅក្រហាយ​ ២ ដងកន្លងមក ជាមួយនិងប្រធានក្រុម Arsenal និង Aston Villa ក៏មានការបោះពាក្យចោទប្រកាន់​លើ​ភ្នាក់​ងា FA ដោយលើកឡើងថា ទង្វើររបស់ Arsene Wenger កាលពីថ្ងៃនោះ ប្រសិនបើជារួបគាត់វិញ ម្ល៉េះ​ត្រូវបាន FA ពិន័យយកទោសបាត់ទៅហើយ។ 

គ្រប់​យ៉ាងគ្រាន់តែ ដឹងបានថា Arsene Wenger បានរត់គេចពីការដាក់ទោស លើ​ទង្វើ​មិន​គប្បី​របស់​ខ្លួន​ចំពោះ​​ប្រ​ធាន Chelsea ទាំងកំរោល កាលពីប្រកួតនៅ Stamford Bride ក្នុងលទ្ធិផល Chelsea ទទួលជ័យ​ជំនះ​ ២-០។ តែជាការបង្ហាញ អ្នកទាំង ២ ក៏ទទួលបានការព្រមានទាំងសងខាង ជាលើកចុងក្រោយ ពី​អាជ្ញា​កណ្ដាលប្រកួត​​ និង ការជាការគួសមបន្ទាប់ Arsene Wenger ក៏ធ្វើសេចក្ដីសុំទោសពីកំហុសរបស់គាត់។ ប៉ុន្ដែ​ជាការឆ្លើយបកទៅវិញ  Mourinho បានសង្កត់ធ្ងន់ថា ស្ថាន​ភាពគ្រប់​យ៉ាងគឺមិនដូចគ្នាទេ ហើយខណៈពេលនោះអ្នកដែល​ធ្វើដូច្នោះគួតែជារួបគាត់។

ហើយរឿងមួយទៀត ពាក់ព័ន្ធនិង ការប្រកួតជាមួយ​ Aston Villa ដោយរួបគាត់ ចង់បង្ហាញពីការគួសម ក៏មានបំណង សុំចាប់ដៃ អ្នកទាំងពីរ ផ្ទុយមកវិញគ្រប់យ៉ាង សុទ្ធតែជាការយល់ខុសទាំងស្រុង ទង្វើ​បែប​នេះ​រួ​បគាត់តែងតែធ្វើ និង​ ជាកិច្ចស្វាគមន៍​របស់គាត់ ដោយចាប់ដៃមុនពេលរបញ្ចប់ ការប្រកួត។ ចំណែក ថ្នាក់គ្រប់គ្រង Aston Villa មិនបានយល់ដូច្នោះឡើយ​ ដោយ​គិតថា ជាការបង្ហាញពីភាពក្រអើតក្រទម និង មិនគោរពពួកគេទៅវិញ។




អាន៖ 
លោក Arsene Wenger ថ្លែង​ពី​​អារម្មណ៍​​សោក​ស្ដាយ​ពិត ចំពោះ ប្រ​ធាន​ក្រុម Chelsea

 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror 

 


Tags: Sport News Chelsea Arsenal Aston Villa Premier League