CamNews

កីឡាអន្តរជាតិ 

ទស្សនិកជន ដឹងទេថា កម្ពុជាយើង ឈ្នះបានមេដាយមាស ២ ក្នុងវិញ្ញាសារ បោកចំបាប់?

ការប្រកួត កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី ២៧ នៅឯប្រទេស ភូមា បានប្រព្រឹត្តិទៅ យ៉ាងរលូន ដោយគ្មាន បញ្ហាអ្វី ធំដុំកើត ឡើងឡើយ ។ កីឡាករ កម្ពុជាយើង ក៏បានខំប្រឹង បញ្ចេញ កំលាំងកាយ និង ក្បាច់ ដែលបានហាត់ របស់ខ្លួន ចេញមកដើម្បី ដណ្តើម មេដាយ អោយបានច្រើន ជូនជាតិ ។



ជាលទ្ធផល មកទល់ថ្ងៃនេះ កម្ពុជា យើងឈ្នះបាន មេដាយមាស ២ ហើយកាលពី ថ្ងៃទី ១០ ធ្នូ ២០១៣ កន្លងទៅនេះ ដោយមេដាយ មាសនោះបាន ទៅលើកីឡាករ កៅ ឆេងថុង ក្នុងវិញ្ញាសារ បោកចំបាប់ បែបក្រិច ទំងន់ ៨៤​​ គ.ក ចំណែកមេដាយ មាសទី ២ បានទៅលើ កីឡាការនី បោកចំបាប់ សេរី គឹកីឡាការនី នី សំណាង ក្នុងទំងន់ ៦៣ គ.ក ។



មកទល់ ថ្ងៃនេះ កម្ពុជាយើង ទទួលបាន មេដាយ សរុប ១៣ គ្រឿងមាន មាស ២ ប្រាក់ ៤ សំរិទ្ធ ៧ ឈរ នៅលេខរៀងទី ៨ ក្នុងចំណោម ១១ ប្រទេស ចូលរួម ៕

 


ដោយ ៖ កុសល
ប្រភព ៖ seagames 


Tags: sport sea games myanmar cambodia wrestling medal