CamNews

តារា 

បវរ​កញ្ញា​ឯក​ពិភព​លោក ប្រាប់​រឿង​អាថ៌​កំបាំង ត្រូវ​គេ​រំលោភ​មុន​ពេល​គ្រង​មកុដ ៦សប្តាហ៍ (Video Inside

អ៉ីស្រាអែល៖ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងកម្មវិធីបុណ្យខ្សែភាពយន្ត Jewish នៅក្នុងប្រទេសអង់គ្លេស បវរកញ្ញាឯកពិភពលោកឆ្នាំ១៩៩៨ (Miss World 1998) វ័យ ៣៤ឆ្នាំ នាង Linor Abargil បានបង្ហាញពីជីវិតពិតរបស់ខ្លួន កាលពី ១៦ឆ្នាំមុន ដែលនាងត្រូវបានគេចាប់រំលោភ ៦សប្តាហ៍ មុនពេលនបានគ្រងមកុដ បវរកញ្ញាឯកពិភពលោកកាលពីនាងមានអាយុ ១៨ឆ្នាំនោះ ។

នាង Linor Abargil រៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ភ្នាក់ងារធ្វើដំណើររបស់នាងម្នាក់ ឈ្មោះ Uri Shlomo Nur បានចាប់រំលោភនាង នៅក្នុងទីក្រុងមីឡាន ប្រទេសអ៉ីតាលី ពេលនាងធ្វើដំណើរ តាមផ្លូវដោយជិះរថយន្ត។ នាងនិយាយថា Nur បានចាប់នាងចងហើយ យកស្កុតពណ៌ខ្មៅមកបិតមាត់ មិនឲ្យនាងស្រែករួច ហើយធ្វើសកម្មភាពរំលោភបានសម្រេចជាច្រើនដង។

បន្ទាប់មក Nur ប៉ុនប៉ងសម្លាប់នាងដោយយកខ្សែរឹតក ប៉ុន្តែនាងបានអង្វរសូមឲ្យដោះលែងនាង ឲ្យមានសេរីភាព។ ក្រោយមកនាងដាក់ពាក្យប្តឹង ទៅប៉ូលិសក្នុងប្រទេសអ៉ីតាលី ប៉ូលិសមិនអាចចាប់ Nur ញាត់គុកបានទេ ព្រោះគ្មានភស្តុតាងគ្រប់គ្រាន់។ ប៉ុន្តែនៅពេលនាង Linor ត្រឡប់ទៅដល់ ប្រទេសកំណើតវិញ នាងបានប្តឹងប៉ូលិសអ៉ីស្រាអែលឱ្យចាប់ខ្លួន Nur ហើយតុលាការកាត់ទោសឲ្យគេជាប់ពន្ធនាគាររយៈពេល ១៦ឆ្នាំ ។

នាង Linor Abargil ជឿជាក់ថា ខ្សែភាពយន្តរឿង «បវរកញ្ញាដ៏ក្លាហាន» ដែលបានឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតនៃជីវិតរបស់នាង នឹងធ្វើឱ្យនារីរងគ្រោះ ដទៃផ្សេងទៀត ប្តូរទស្សនៈពីការស្តីបន្ទោសខ្លួនឯង ឬធ្វើអត្តឃាតបន្ទាប់ពីជួបហេតុការណ៍ ដ៏អាក្រក់ដូចរូបនាង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Hollywood Nicki Minaj Lil wayne Drake