ទីក្រុង Sochi របស់ រុស្សី កំពុងតែត្រៀម បើកការ ប្រកួតកីឡា អូឡាំពិករដូវ រងា ២០១៤ ដែលមាន ប្រទេសចូលរួម ជាច្រើន ។ កម្មវិធីប្រកួត នឹងចាប់ផ្តើមពី ថ្ងៃទី ៧ ដល់ទី ២៣ កុម្ភះ ។
រុស្សី បានរៀបចំ នឹងរឹតបន្តឹង សុវត្ថិភាព យ៉ាងតឹងរឹង សំរាប់កីឡាករនិង ទស្សនិកជន ។ រុស្សី បាន ដាក់វិធានការ ដើរប្រមូល ឆ្កែអានាថា ជាច្រើន យកមកហើយ សំលាប់ចោល ។ ខាងរុស្សី បានប្រាប់ ថា ឆ្កែអានាថា ដែលរត់តាមផ្លូវ ពាសវាល ពាសកាល អាចបង្កអោយមាន ភាពរញេរញ៉ៃ ប៉ះពាល់ ដល់អ្នកទេសចរ ម្យ៉ាងវិញទៀត វាធ្វើអោយ ប្រទេសរុស្សី បាក់មុខ ដែលអាចធ្វើអោយ អន្តរជាតិ មើលងាយ ។
យ៉ាងណាវិញ សកម្មភាពនេះ ទទួលបាន ការប្រឆាំង យ៉ាងខ្លាំងក្លា ពីសំណាក់អង្គការ និងស្រឡាញ់ សត្វ ។ គេបានផ្តល់ យោបល់ថា អោយប្រមូល ឆ្កែទាំងនោះ ហើយយកពួកវា ទៅដាក់នៅកន្លែង ផ្សេងទៀត ដែលមានសុវត្ថិភាព ។ ការធ្វើបែបនេះ អាចដោះស្រាយ បញ្ហាមុខមាត់ របស់ប្រទេស ហើយមិនមាន ឈ្មោះអាក្រក់ក្នុង អំពើដ៏ឃោឃៅផង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14