CamNews

ព័ត៌មានអន្តរជាតិ 

ស៊ីអិនអិន ៖ មនុស្ស បុកគ្នា លើអាកាស​ ស្លាប់ ២ នាក់

ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពីបានដកស្រង់ សម្តីមន្រ្តី ប៉ូលីស ផ្លូវការ មកពីរដ្ឋ Arizona សហរដ្ឋអា មេរិក ទំព័រសារព័ត៌មានបរទេស ស៊ីអិនអិន បានចុះផ្សាយអោយដឹងថា មនុស្ស ពីរនាក់​ បានស្លាប់ បាត់បង់ជីវិត ក្រោយពីមានករណី បុកគ្នា នៅលើអាកាស ខណៈលេងកីឡា លោតឆ័ត្រយោងដែល គេតែងហៅថា skydiving ។

ប្រភពបន្តអោយដឹងថា ករណីគ្រោះថ្នាក់ បុកគ្នាលើអាកាស មួយនេះ បើតាមសាក្សីដែលបានឃើញ ហេតុការផ្ទាល់ភ្នែក អោយដឹងថា ពួកគេបានបុកគ្នា នៅលើអាកាស មានរយៈកំពស់ ជិត មួយរយ ម៉ែត្រ មុននឹងធ្លាក់ចុះ មកដល់ដី ។ ដោយឡែក សេចក្តីរាយការណ៍ ពីអាជ្ញាធរ ប្រចាំតំបន់អោយ ដឹងថា មនុស្សម្នាក់ ត្រូវបាន គេអះអាងអោយដឹងថា បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើត ហេតុខណៈម្នាក់ផ្សេងទៀត បានស្លាប់ នៅឯមន្ទីរពេទ្យ ។


                            រូបភាព ឯកសារ នៃសកម្មភាព លេងកីឡា skydiving



របាយការណ៍សារព័ត៌មាន ដដែល​ បន្តអោយដឹងថា ករណីគ្រោះថ្នាក់លើកនេះ ក៏កំពុងតែស្ថិតនៅ ក្រោមការតាមដានស៊ើបអង្កេត របស់អ្នកជំនាញ នៅឡើយ ខណៈអត្តសញ្ញាណជនរងគ្រោះ នឹង ត្រូវបញ្ជាក់នៅពេលបន្ទាប់ ក្រោយពីទាក់ទង សមាជិក ក្រុមគ្រួសារ របស់ពួកគេ ជាមុនសិន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Breaking news USA US United States Carlifornia Kentucky Arizona