CamNews

ប្លែកៗ 

ប្រទេសចិន ៖ ពិធីប្រកួតកម្លាំង ដោយយួរជ្រូកពីរក្បាល

កាលពីពេលថ្មីៗនេះ នៅប្រទេសចិន មានពិធីប្រកួតពិសេសមួយសម្រាប់អ្នកមានសាច់ដុំ
ត្រូវបានគេរៀបចំធ្វើឡើយ ដោយមានការចូលរួមរបស់សត្វជ្រូកជាច្រើនក្បាល។
 
បណ្ដាបុរសដែលចូលរួមក្នុងពិធី Hercules នេះ ត្រូវយួរជ្រូកពីរក្បាល ក្នុងពេលតែមួយ ហើយ
ជ្រូកមួយក្បាលគឺមានទម្ងន់ ៤៤គីឡូក្រាម និងយូររយៈចម្ងាយផ្លូវ ៣០ម៉ែត្រ។ ពួកគេត្រូវបាន
គេប្រដូចទៅនឹង “ironman” ដោយពូកគេត្រូវឆ្លងកាត់ឧបសគ្គនានា ដើម្បីបង្ហាញពីកម្លាំង
កាយរបស់ខ្លួន។

គួររំលឹកថា នេះគ្រាន់តែជាផ្នែកមួយនៅក្នុងពិធីបុណ្យហាត់ប្រាណរបស់ជាតិ ដែលត្រូវបាន
បង្កើតឡើងតាំងពីឆ្នាំ ២០០៩ ដើម្បីជម្រុញអោយមានការហាត់ប្រាណនៅក្នុងតំបន់។ នេះគឺ
ជាឆ្នាំ ទី៣ របស់ពិធីបុណ្យ Hercules៕




ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: athletes pigs china strange