CamNews

តារា 

Nail (One Direction) ត្រូវបានគេ សង្ស័យថា ទាក់ទងជាមួយ Taylor Swift សង្សារចាស់ Harry Styles

ដូចដែល យើងធ្លាប់ បានដឹងហើយថា Taylor Swift គឺជា សង្សារចាស់ របស់ Harry Styles សមាជិក ក្រុម One Direction ។​ តែថ្មីៗនេះ លេចលឺដំណឹងថា សមាជិកមួយទៀត របស់ក្រុម One Direction ក៏ កំពុងតែ ទាក់ទងស្នេហា ជាមួយ Taylor Swift ផងដែរ ។

Taylor Swift ro intimate information with Niall (One Direction) 1

បើតាមប្រភព ព័ត៌មាន បានអោយដឹងថា Harry Style បានធ្វើដំណើរទៅ California ដើម្បីប្រារព្ធ ពិធី បុណ្យខួប កំណើត ២០ ឆ្នាំរបស់គេ ។ ក្នុងពេលនោះដែរ Nail ក៏បានទៅជួប Taylor Swift ដល់កន្លែង Concert តែម្តង ។ Taylor Swift បានអញ្ចើញ Nail អោយមក ក្រោយឆាក ជជែកគ្នាលេង ហើយផឹក ជាមួយគ្នា បន្តិចទៀតផង មុនពេល ចាប់ផ្តើមសំដែង ។ អ្វីដែល សំខាន់នោះគឺ Nail ទៅជួប Taylor ទាំងជើង នៅប៉ង់ស៊ីម៉ង់ ដោយសារតែ វះកាត់ ជង្គង់នៅឡើយ ។

Taylor Swift ro intimate information with Niall (One Direction) 3

Taylor Swift ro intimate information with Niall (One Direction) 2

គួរបញ្ជាក់ផងដែរថា Harry Styles មិត្តរួមក្រុមជាមួយ Nail ធ្លាប់ធ្វើជា សង្សាររបស់ Taylor Swift បាន មួយរយៈខ្លី ក្រោយមក ក៏បែកគ្នា ក្នុងខែ ឧសភា ២០១៣ ៕

Taylor Swift ro intimate information with Niall (One Direction) 4

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star singer nail harry styles taylor swift one direction