CamNews

ព័ត៌មានអន្តរជាតិ 

អ្នកដំណើរជិត ៦.០០០នាក់ ជាប់គំាងខណៈ ព្យុះវាយប្រហារ ហ្វីលីពីន

ម៉ានីល៖ ឆ្មាំឈូងសមុទ្រហ្វីលីពីន បាននិយាយថា ដោយសារតែឥទ្ធិពល នៃព្យុះត្រូពិចវូកុង
ឈ្មោះក្នុងតំបន់គឺ គីនតា បណ្តាលឲ្យអ្នកដំណើរចំនួន ៥.៧៤៨នាក់ ត្រូវជាប់គំាងនៅកំពង់ផែ
មួយចំនួន នៅប្រទេសហ្វីលីពីន ត្រឹមម៉ោង ៧ព្រឹក ថ្ងៃពុធ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១២ថា ភាគ
ច្រើននៃអ្នកដំណើរ ទំាងអស់នោះជាប់គំាងនៅកំពង់ផែ មួយចំនួនក្នុងទីក្រុង ម៉ានីល ហើយបើ
តាមការប៉ាន់ស្មាន មានអ្នកដំណើរចំនួន ២.៥៥០នាក់ ចំណែកនៅកំពង់ផែសេប៊ុមាន ៩៣៩នាក់
និងនៅម៉ាអាស៊ីន ឡេតេចំនួន ៤៥៤នាក់ និងនៅមានមួយចំនួនទៀត។

មន្រ្តីផ្នែកកំពង់ផែបាននិយាយថា កប៉ាល់ចំនួន ៤០គ្រឿង និងទូក ១០ បានជាប់គំាងនៅកំពង់ផែ
ខណៈកប៉ាល់១០គ្រឿងផ្សេងទៀត ជាប់នៅកំពង់ផែផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ព្យុះត្រូពិចវូកុង បានបន្ថយអនុភាពបន្តិចហើយ ក្រោយពីបង្កឲ្យមានការ
រអិលបាក់ដីនៅតំបន់ ឡេតេ ស្ថិតនៅភាគខាងកើត ប្រទេសហ្វីលីពីន កាលពីពីយប់មិញ ហើយ
ពេលនេះវាឆ្លងកាត់ ឆ្ពោះទៅកោះកាម៉ូតិស។ នេះបើតាមការលើកឡើង របស់មន្រ្តីឧតុនិយមក្នុង
តំបន់ ប៉ាហ្គាសា បានលើកឡើង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ