ព័ត៌មានអន្តរជាតិ ៖ ក្រោយការពិនិត្យ ជាក់ស្តែងរបស់ក្រសួង បរិស្ថាន របស់អ៊ីស្រាអែល នៅ តាមតំបន់ ដែលមានការផ្ទុះធ្លាយបំពង់បង្ហូរប្រេងនោះ មន្ត្រីទទួលបន្ទុកបានបង្ហើបឲ្យដឹងថា វាមានស្ថានភាព អា ក្រក់ លើសពីការរំពឹងទុក ដោយប្រេងជាច្រើនលានលីត្របានលេចធ្លាយ ចេញមកបណ្តាលឲ្យមានខាត បង់ និង ប៉ះពាល់ដល់បរិស្ថានក្នុងតំបន់ជាខ្លាំង។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី ០៩ ខែធ្នូ នេះទៀតថា ការលេច ធ្លាយប្រេង ខាង លើនេះ បានកើតឡើងតាំងពីសប្តាហ៍មុនមកម្ល៉េះ ស្ថិតនៅតំបន់វាលខ្សាច់ អា រ៉ាវ៉ា ភាគខាងត្បូង ប្រទេសអ៊ីស្រអែល។ សម្រាប់មូលហេតុនៃឧប្បតិហេតុនេះ វិញ គឺ ដោយ សារតែការ តម្លើងបំពង់ ប្រេង បន្ថែមខុសបច្ចេកទេស។
រដ្ឋមន្ត្រីផ្នែកការពារបរិស្ថានរបស់អ៊ីស្រាអែល បាន និយាយកាលពីថ្ងៃចន្ទ ថា ការលេចធ្លាយ ប្រេងជាក់ ស្តែង គឺមានទំហំលើស ពីការរំពឹងទុក កាលពីដំបូងរហូតដល់ទៅ ៣ដងឯណោះ៕
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ហ្គូហ្គល