CamNews

កីឡាអន្តរជាតិ 

ការបរាជ័យក្រោមថ្វីជើង Arsenal គឺជាមេរៀនល្អបំផុតសម្រាប់ Man City

ព័ត៌មានកីឡា៖​ ឆ្លងកាត់បទពិសោធន៍ការបរាជ័យកន្លងមករបស់ Man City ក្រោមជើងរបស់ Arsenal ក្រុម​មិនមានការតក់ស្លុតអ្វីនោះឡើយ ដោយឡែកថែមទាំងលើកឡើងពាក្យសម្ដីថា ចាត់ទុកជាបទ​ពិសេាធន៍​​​នៃការប្រកួតប៉ុណ្ណោះ ។ 

កីឡាករ Vincent Kompany លំដាប់ជួមុខរបស់ Man City បាននិយាយប្រាប់ទៅដល់អ្នកសារព័ត៌មានថា​​ការបរាជ័យរបស់ក្រុមទាំងមូល ក្រោមជើងរបស់ Arsenal គឺជាបទពិសេាធន៍​ និង ជាគ្រឿងជំនួយស្មារតី​ល្អបំផុតដល់ក្រុម សម្រប់ថ្ងៃដែលត្រូវប្រឈមមុខជាមួយ Chelsea ខាងមុខ។ 

Man City បានត្រូវ Arsenal គាបស៊ី ២ គ្រាប់ក្នុងទឹកដីរបស់ខ្លួន ខណៈពេលក្រុមនេះ កំពុងតែចាញ់ពិន្ទុ ក្រុម​ Chelsea ២ ពិន្ទុក្នុងជួរតារាង ដូច្នេះការបរាជ័យម្ដងនេះទៀតបានកាន់តែរុញច្រានពិន្ទុ របស់ខ្លួនកាន់តែឆ្ងាយ រហូតដល់ទៅ ៥ ពិន្ទុ​ថែមទៀត ។  ហើយជំនួប្រកួតរបស់ក្រុមថ្ងៃទី ១ ខែក្រោយ គឺត្រូវប៉ះ​ជាមួយ Chelsea ក្នុងទឹកដី Stamford Bridge ។ 

ប្រភពព័ត៌មានបន្ដទៀតថា មេរៀនដែលទទួលបាបពី Arsenal បានជម្រុញស្មារតីក្រុម ឲ្យកាន់តែស្គាល់​ច្បាស់ ពីយុទ្ធសាស្រ្ដនៃការផ្ដួលគូរសត្រូវ​។ ហើយគាត់ដឹងដែរថា​មាន មនុស្សជាច្រើនដែលខកចិត្ដ​នឹង ការប្រកួតនេះ ប៉ុន្ដែក្នុងនាមយើងជាកីឡាករ ត្រូវតែរឹងមាំ និង​ តស៊ូដើម្បីជោគជ័យសម្រាប់ការប្រកួត​ពេលក្រោយៗទៀត។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ fourfourtwo


Tags: Sport News Manchester City