ក្រុមចម្រៀងដ៏ល្បីល្បាញរបស់ជប៉ុន Arashi កំពុងត្រូវបានគេរិះគន់យ៉ាងខ្លាំងក្លា បន្ទាប់ពីសារ
ព័ត៌មាននានា បានរកឃើញសកម្មភាពមិនល្អរបស់សមាជិកចំនួនពីររូប គឺ Ohno Satoshi និង
Jun Matsumoto ដោយក្នុងនោះ ម្នាក់បានធ្វើឱ្យបែកធ្លាយរូបថតក្ដៅសាច់របស់ខ្លួន ដែលក្រុម
ហ៊ុនត្រូវចេញប្រាក់ទិញរូបថតនោះមកវិញ ចំណែកម្នាក់ទៀត បែរជាយកភាពល្បីល្បាញរបស់
ខ្លួន ទៅបោកស្នេហ៍អ្នកគាំទ្រ។
សារព័ត៌មាន ជប៉ុន កាលពីពេលថ្មីៗនេះ បានចេញផ្សាយថា Jun Matsumoto តែងលួចទៅកាន់
ក្លឹបរាត្រី និងជួលបន្ទប់ពិសេសដើម្បីលេងសប្បាយ ដោយឱ្យមិត្តភក្ដិរបស់ខ្លួនទៅហៅស្រីស្អាត
មួយចំនួនមកកាន់បន្ទប់ រួចក្រោយមកទើបបង្ហាញមុខមាត់ និងធ្វើការជ្រើសរើស ដូចជា ស្ដេច
ជ្រើសស្រីមហេសីជំនាន់រាជវង្ស ឆេង របស់ចិន។
មានពេលខ្លួន បន្ទាប់ពីសប្បាយអស់ចិត្ត Jun Matsumoto ក៏បាននាំស្រីស្នេហ៍ មកកាន់ទីលំនៅ
របស់ខ្លួនទៀតផង។
ចំណែកសមាជិកម្នាក់ទៀត របស់ក្រុមចម្រៀង Arashi គឺតារាចម្រៀង Ohno Satoshi ក៏ត្រូវបាន
គេបើកកកាយរឿងអតីត ដែលមិនចាញ់ Jun Matsumoto ប៉ុន្មាននោះដែរ។ តារារូបនេះធ្លាប់ត្រូវ
បានគេលួចថតរូបក្ដៅសាច់ នៅពេលកំពុងឡើងគ្រែជាមួយស្រីស្នេហ៍ ហើយត្រូវពឹងក្រុមហ៊ុនដើម្បី
ឱ្យជួយទិញរូបថតនោះមកវិញ ក្នុងតម្លៃរាប់លាន យេន ទើបបានរួចទុក្ខ។
Jun MatsumotoOhno Satoshi
ដោយ ៖ សីហា
ប្រភព ៖ k14