ព័ត៌មានកំសាន្ត ៖ ស្រ្តីជនជាតិជប៉ុនម្នាក់ ដែលមានឈ្មោះថា Nakagawa Yuko បានបង្ហោះរូប ពាក់ប៊ីកានី ដែលបានធ្វើឲ្យ ផ្អើលអស់បណ្តាយ ពេញអិនធឺណេត ។
ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Dkpopnews តើអ្នកជឿដែរ ឬ ទេថា នាងកាលពីពេលថ្មីៗនេះ មានអាយុ ៤៣ ឆ្នាំ ហើយបានរៀបការរួចទៅហើយ ។
ជាការពិតណាស់ នាងពិតជាមានអាយុ ៤៣ ឆ្នាំ ពិតមែន ប៉ុន្តែមើលទៅ មុខមាត់ និងរូបរាងរបស់នាង ដូចជា អ្នកដែលមានអាយុ ២០ ឆ្នាំយ៉ាងចឹង ។ នាងបានធ្វើឲ្យក្រុមអ្នកគាំទ្រ មានចម្ងល់ថា តើគួរថែរក្សាសម្ជស្សយ៉ាងម៉េច ដូចនាង ។
វាត្រូវបានគេ រាយការណ៍ថា Yuko បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ផ្នែកអក្សរសាស្រ្ត អង់គ្លេស ។ បន្ទាប់មក នាងបានក្លាយជា ឧតុនិយម មួយរូប បន្ទាប់ពីទទួលធ្វើជាសេចក្តីប្រកាស អាកាសធាតុនៅលើ TBS " ពេលព្រឹក Tenki ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop