CamNews

តារា 

KARA នឹងបាត់បង់ សមាជិកម្នាក់ (Nicole) ក្នុងខែកុម្ភះ នេះហើយ

រឿងរ៉ាវរបស់ Nicole សមាជិក ក្រុមចំរៀង KARA ដែលបាន រង្គោះរង្គើរ កាលពីប៉ុន្មាន ខែមុននោះ ឥលូវនេះ កាន់តែច្បាស់លាស់ និងជឿជាក់ហើយ ។

Nicole (KARA) in the U.S., DSP made the announcement last 1

បន្ទាប់ពីមាន ការពិភាក្សា ជាមួយនិង ក្រុមហ៊ុន DSP អស់ជា ច្រើនថ្ងៃ រួចមក Nicole បានសំរេចចិត្ត ចាកចេញពី ក្រុមចំរៀង KARA ហើយ ។ រឿងរ៉ាវដែល Nicole ចាកចេញនេះ លើកដំបូងគឺ ដោយ សារតែរឿង កុងត្រា ដែលផលិតកម្ម DSP និង Nicole ជិតផុតកំណត់ តែ Nicole មិនចង់បន្ត ជាមួយ ផលិតកម្ម DSP ទៀតទេ តែនៅតែចង់ ច្រៀងជាមួយ ក្រុម KARA ។ ប៉ុន្តែរឿងនេះ វាមិនសូវមាន រឺ អាចកើតឡើង បានស្រួលៗ នោះទេ ។ ការសំរេច ចិត្តចុងក្រោយ របស់នាង គឺនាងនឹង ចាកចេញ ពី ក្រុមចំរៀង KARA ដែលនាង ធ្លាប់នៅ អស់រយៈពេល ៧ ឆ្នាំមកហើយ ។

Nicole (KARA) in the U.S., DSP made the announcement last 2

ការងារ ជាមួយក្រុម KARA របស់នាង នឹងត្រូវ បញ្ចប់ក្នុង ខែកុម្ភះនេះ ហើយចំណែក កម្មវិធីទូរស័ព្ទ របស់ក្រុម KARA នៅ Japan ដែលមានឈ្មោះថា I Love Music ក៏បានដករូប នាងចេញពី កម្មវិធីរួច រាល់ហើង ផងដែរ ។ Nicole នឹងចាកចេញ ពីកូរ៉េ ទៅបន្ត ការសិក្សា របស់នាង នៅសហរដ្ឋ អាមេរិច ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol star singer group band kara nicole dsp