ម៉ូតូ KTM 200 DUKE ស៊េរីថ្មី ឆ្នាំ២០១៤ ពិតជាត្រូវបានរចនាម៉ូដឡើងយ៉ាងល្អឥតខ្ចោះ និង ផ្តល់ភាព ងាយសំរាប់អ្នកប្រើប្រាស់ជាមួយនឹងរូបរាង ដ៏ស្រស់ស្អាត មានអត្ថប្រយោជន៍ច្រើនជាងស៊េរីចាស់។
ម៉ូតូ KTM 200 DUKE ម៉ូដែលនេះ ត្រូវបានរចនាម៉ូដ និង តុបតែងឡើងបានយ៉ាងប្រណិត ដែល កែប្រែកន្លែងធុងសំាង ឱ្យស្របទៅនឹងក្បាលជង្គង់របស់អ្នក អាចឱ្យអ្នកអង្គុយបានដោយងាយស្រួល មិនទើស ក្បាលជង្គង់។ ម៉ូតូ KTM 200 DUKE ស៊េរីថ្មីនេះ អាចជួយអ្នកសន្សំសំចៃប្រេងសំាង ច្រើនជាង មុន ដែល មានធុងសំាងអាចផ្ទុកប្រេងសាំងបានចំណុះ ១១លីត្រ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ម៉ូតូ KTM 200 DUKE ស៊េរីថ្មីនេះមានសមត្ថភាព ដ៏ពិសេស មួយដ៏អស្ចារ្យ គឺ ម៉ូតូ KTM 200 DUKE អាចបើកបរក្នុងទឹក និង អាចពន្លត់ម៉ាស៊ីន ទុកចោលក្នុងទឹកបាន រយៈពេល ៣០នាទី ហើយនៅតែអាចបញ្ចេះម៉ាស៊ីនបើកបរ បានដោយ ធម្មតា៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ ktm