(ក្រុងឡុងដ៍)៖ ក្លឹបដែលទើបតែជ្រុះចេញពី Champions League តោខៀវ Chelsea បានត្រៀមកញ្ចប់ថវិកាប្រមាណ ៨៨លានដុល្លារ ដើម្បីទិញកីឡាករខ្សែប្រយុទ្ធជនជាតិបារាំង Antoine Griezmann ដែលកំពុងលេងឲ្យក្លឹបអេស្ប៉ាញ Atletico Madrid នាខែកក្កដា ឆ្នាំ២០១៦ ខាងមុខ ។
សារព័ត៌មានកីឡា 7msport បានឲ្យដឹងថា ការរៀបចំថវិកា និងដាក់សំណើសុំទិញ កីឡាករវ័យទើបតែ២៨ឆ្នាំខាងលើនេះ គឺត្រូវបានធ្វើឡើង ក្រោយពី Griezmann បានបដិសេធចំពោះការបន្តកិច្ចសន្យាថ្មីនៅក្នុងក្លឹប At. Madrid ខណៈ ដែលក្លឹបរបស់អេស្ប៉ាញ Atletico Madrid គ្មានបំណងលក់រូបគេឡើយ និងទទូចសុំឲ្យបន្តកិច្ចសន្យាថ្មីផងដែរ តែ ប្រសិនពិតជាលក់មែននោះ ក៏ស្ថិតក្នុងតម្លៃចាប់ពី ៦២លានផោន ទៅ ១៦០លានដុល្លារឯណោះដែរ ។
តែយ៉ាងណាក៏ដោយ ក្នុងការសុំផ្ទេរទ្រនំរបស់ Griezmann អាចស៊ីសងជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Diego Costa ព្រោះថា ក្លឹបដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិអាហ្សង់ទីន Diego Simeone ក៏កំពុងតែចង់បានកីឡាករសញ្ជាតិ អេស្ប៉ាញ Costa ត្រឡប់ទៅវិញផងដែរ ។
ពេលថ្មីៗនេះដែរ ក្រុមតោខៀវ Chelsea បានជ្រុះចេញពី Chapions League ក្នុងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពី ចាញ់ក្រុម Paris Saint Germain របស់បារាំង ៤-២ ទាំងពីរជើង និងកំពុងឈរនៅលេខ១០បណ្តោះអាសន្នដោយ មាន៤០ពិន្ទុ ក្នុង Premier League ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី