បច្ចុប្បន្ននេះ ជីវិតរបស់មនុស្សលោកយើង ហាក់ដូចជាផុយស្រួយខ្លាំងណាស់ ជាពិសេស គឺរាល់
ពេលធ្វើចរាចរនៅលើដងផ្លូវសាធារណៈ តែម្តង ដែលពេលខ្លះ បណ្តាជនរងគ្រោះជិះអែបស្តាំត្រឹម
ត្រូវ ឬឈប់ត្រឹមត្រូវហើយ ស្រាប់តែមាន រថយន្ត ឬម៉ូតូ ជិះមកបំពាន បុកពីក្រោយ ឬពីមុខទាំង
កម្រោលតែម្តង។
ជាក់ស្តែង នៅក្នុងវីដេអូដែលថតបានតាមរយះកាមេរ៉ាសុវត្ថិភាព នៅក្នុងប្រទេសមួយ អ្នកដំណើរ
ជាច្រើននាក់ បានជួបគ្រោះថ្នាក់ចរាចរ យ៉ាងរន្ធត់ (អាចមានស្លាប់ និងរបួសធ្ងន់ស្រាល) ទាំងមិន
ដឹងខ្លួន និងគ្មានកំហុសទាល់តែសោះ ដោយក្នុងពេលកំពុងតែនាំគ្នាឈប់រង់ចាំភ្លើងស្តុបចរាចរ
ដើម្បីធ្វើដំណើរទៅមុខទៀត ស្រាប់តែមានរថយន្តកាមរីមួយគ្រឿង មិនដឹងជាមូលហេតុអ្វីស្រាប់
តែមកបុករះពួកគេ (អ្នកឈប់ចាំភ្លើងស្តុប) ពីក្រោយ ជាមួយនឹងល្បឿនយ៉ាងលឿន ធ្វើជនរងគ្រោះ
ខ្ទាតប៉ើងដូចសីតែម្តង។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
គួរចងចាំ៖ បើកបរលើដងផ្លូវ ត្រូវមានទំនួលខុសត្រូវខ្ពស់ សូមកុំប្រមាថជីវិតខ្លួនឯង និងអ្នកដទៃ។
ជាពិសេស "បើស្រវឹង សូមកុំបើកបរ"។
ដោយ៖ សិលា
វីដេអូ៖ youtube