CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍លើទឹក ប្រទេសអង់គ្លេស

អង់គ្លេស៖ តំបន់ទេសចរណ៍លើទឹកដ៏ស្រស់ស្អាត ប្លែកអារម្មណ៍ និងមានសម្រស់ស្រស់
បំព្រង   ដែលភ្ញៀវទេសចរណ៍ជាច្រើន   ចង់ទៅកំសាន្តនោះ គឺស្ថិតនៅក្នុងតំបន់  Mercia
Marina នៅភាគខាងត្បូងនៃទីក្រុង Derby ប្រទេសអង់គ្លេស។

តំបន់ទេសចរណ៍លើទឹកនេះមានទូករាប់រយគ្រឿងសំរាប់ទទួលភ្ញៀវទេសចរណ៍ទាំងអស់
ជិះកំសាន្តលេង ជាមួយនឹងការតុបតែងយ៉ាងប្រណិតនៅខាងក្នុង  និងខាងក្រៅទូក  មាន
បន្ទប់គេង បន្ទប់ទឹក កន្លែងអង្គុយលេង និងកន្លែងសំរាប់ញុំាអាហារ។

ភ្ញៀវទេសចរណ៍ មកកំសាន្តនៅក្នុងតំបន់នេះ រីករាយជាមួយនឹងការជិះកំសាន្តមើលទេស
ភាពពីលើទូក ស្រូបយកខ្យលអាកាសបរិសុទ្ធតាមដងទន្លេ និងសំរាកនៅលើទូក៕

ដោយ៖ វណ្ណៈ
ប្រភព៖ dailymail


Tags: Uk Travel