អង់គ្លេស៖ តាមការអោយដឹងពីទស្សនាដី Nextday នៃទីក្រុង Lodon កាលពីពេលថ្មីនេះ
ថា ស្រ្ដីជាច្រើននាក់ ក្នុងប្រទេសអង់គ្លេស បាននាំគ្នាត្អូញត្អែយ៉ាងខ្លំាងទៅកាន់ហាងលក់
សម្លៀកបំពាក់ (Department Stores) ជាច្រើនកន្លែង ខណៈដែលពួកគេពុំអាចទិញនូវ ទំហំ
នៃអាវទ្រនាប់របស់ពួកគេបានដូចចិត្ដ។
យោងទៅតាមការអង្កេត របស់ហាងមួយដែលមានឈ្មោះថា Debenhams បានអោយដឹងថា
ពីមុនទំហំអាវទ្រនាប់ខ្នាត 34B គឺមានប្រជាប្រិយភាព និងលក់ដាច់បំផុតក្នុងទីផ្សារ ប៉ុន្ដែក្នុង
រយៈពេលពីរឆ្នាំចុងក្រោយនេះ ទាល់តែទំហំ 34DD ទើបអាចដាក់លក់ទទួលបានអតិថិជន
ច្រើន ជាពិសេស គឺនារីៗវ័យជំទង់តែម្ដង។
យោងតាមការការអង្កេត និងការស្រង់ទិន្នន័យ ពីហាងមួយចំនួនបានអោយក្រុមអ្នកវិទ្យា
សាស្រ្ដ ក៏ដូចជាក្រុមគ្រូពេទ្យនៃប្រទេសអង់គ្លេសអាចដឹងថា ក្នុងរយៈពីរឆ្នាំនេះ ការរីកឆាប់
រហ័ស នៃសិរីរាង្គរបស់ក្មេងស្រី ក៏ដូចជាក្មេងស្រីជំទង់ គឺមានភាពប្រែប្រួលគួរអោយកត់
សម្គាល់ ជាពិសេស គឺមនុស្សស្រីដែលមកពី Midlands និង Ireland ៕
ដោយ៖ នារី
ប្រភព៖ reseach