CamNews

គ្រោះថ្នាក់ 

ជុងខ្មៅដៃចូលសាច់ហើយ ពេទ្យចិត្តអប្រិយ មិនព្រមជួយដកចេញទៀត!

Robbie Appleby-Socket អាយុ ១៣ ឆ្នាំមកពី Askern, Doncaster ប្រទេសអង់គ្លេសបានរងគ្រោះ
ព្រោះគ្រោះថ្នាក់ដ៏កម្រមួយនៅពេលកំពុងតែលេងជាមួយមិត្តនៅសាលាស្រាប់តែជ្រុលដៃបុកទៅ
នឹងខ្មៅដៃហើយបាក់ជាប់នឹងសាច់អស់រយៈពេល ២ ថ្ងៃទើបអាចដកចេញវិញបាន។

ក្រោយមកម្ដាយរបស់គេ Emma បាននាំកូនទៅមន្ទីរពេទ្យ Royal Hospital Doncaster ដើម្បីអោយ
គ្រូពេទ្យជួយដកខ្មៅដៃចេញប៉ុន្តែគ្រូពេទ្យបានបដិសេធព្រោះគ្មានឈ្មោះគេក្នុងបញ្ជីសមាជិកអ្នកជំងី
ដោយហេតុនេះហើយទើបនាងនាំកូនទៅផ្ទះវិញ។

ដោយសារតែខឹងនឹងគ្រូពេទ្យនៅ Doncaster ពេកទើបថ្ងៃស្អែកឡើងនាង Emma បានប្រញ៉ាប់ក្នុង
ការនាំកូនទៅមន្ទីរពេទ្យ Pinderfields Hospital នៅ Wakefield, West Yorkshire នៅទីនោះគេបាន
ប្រញ៉ាប់ប្រញ៉ាល់ក្នុងការជួយសង្គ្រោះក្មេងនេះ។ នាង Emma ជាម្ដាយបានប្រាប់ថា នាងខឹងនៅគ្រូ
ពេទ្យនៅ Doncester ជាខ្លាំង ដែលឃើញកូនប្រុសរបស់នាងជាប់ខ្មៅដៃ ក្នុងសាច់ធ្ងន់ធ្ងរថ្នាក់នេះ
ហើយនៅតែមិនមានមេត្តាទាល់តែសោះ បែរជាដេញពួកគេមកផ្ទះទៅវិញ។

នេះគឺជាសំណាងមួយរបស់ Robbie ព្រោះប្រសិនបើគេប្រហែសតែបន្តិចនោះ ដៃរបស់គេមុខជាត្រូវ
កាត់ចោលជាមិនខាន៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14 

Tags: uk accident