CamNews

ព័ត៌មានអន្តរជាតិ 

ស្រៀវស្រើប និងរន្ធត់ ព្រឺក្បាលហួស យន្តហោះ ផ្អៀងចុះ ផ្អៀងឡើង ពេលចុះចត (មានវីដេអូ)

អង់គ្លេស ៖ វាគឺជារឿងមួយ ដ៏គួរអោយស្រៀវស្រើបជាទីបំផុត ខណៈពេល ដែលការចុះចត យន្តហោះ នៅឯ អាកាសយានដ្ឋាន ទទួលបរាជ័យ ម្តងជាពីរដង ខណៈ មានការរំខានពី គ្រោះធម្មជាតិ ខ្យល់ព្យុះ បង្កើត បានជា កម្លាំង ខ្យល់ខ្លាំង វាយបោកបក់ រំខាន នៅឯអាកាសយានដ្ឋាន ។

តួយ៉ាង នៅភាគ កណ្តាលទីក្រុង ឡុងដ៍ ឯណោះវិញ ពោលគឺ  នៅអាកាសយានដ្ឋានអន្តរជាតិ Birming- ham airport ផ្ទាល់តែម្តង យន្តហោះ ក្រុមហ៊ុន អាកាសចរណ៍ Emirates បានទទួលបរាជ័យ ក្នុងការចុះ ចតរបស់ខ្លួន ពោលគឺ ដោយសារតែកម្លាំង ខ្យល់ខ្លាំង បានធ្វើអោយយន្តហោះ ផ្អៀងចុះ ផ្អៀង ឡើង អំ ឡុងពេល មានការចុះចត ។

មិនត្រឹមតែ មានករណីស្រៀវស្រើបជាខ្លាំង ដូច្នេះ តែមួយករណីនោះទេ តែយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ Jet Star ក៏បានជួបនឹង ឧបទ្ទេវហេតុ ស្រដៀងគ្នា នេះដែរ ពោលគឺ មិនអាចចុះចត បាន នៅឯអាកាសយានដ្ឋាន ក្រុង Glasgow  និងក្រុង Edinburgh ។ យោងតាមសម្តី អ្នកធ្វើដំណើរ លើយន្ត ហោះម្នាក់ និយាយ បញ្ជាក់ពីអារម្មណ៍ រន្ធត់របស់ខ្លួន អោយដឹងថា សំណាងណាស់ ខ្ញុំនៅរស់រានមាន ជីវិត ពីព្រោះថា វាពិតជារន្ធត់ជាខ្លាំង យន្តហោះ រំពេចនោះ ឡើងចុះ ឡើងចុះ ឡើងចុះ វាពិត ជា ប្រ ឈម នឹងគ្រោះថ្នាក់ជាខ្លាំង ។ គួរបញ្ជាក់ផងដែរថា ជាមួយនឹង ស្ថាន ភាពគ្រោះធម្មជាតិ មានព្យុះ នៅតំបន់អឺរ៉ុប សប្តាហ៍នេះ ជើងហោះហើរ មួយចំនួន ត្រូវបានគេលុប ចោល និងពន្យា ពេល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: UK England London Birmingham Airports