CamNews

ប្លែកៗ 

ស្លៀកសំពត់ខ្លី ឆែកដល់គូថ ធ្វើដំណើរតាមរថភ្លើង ក្រោមដី

នៅចំពោះមុខក្រសែភ្នែករបស់អ្នកដំណើរនៅលើរថភ្លើងក្រោមដី នៅឯក្រុងសៀងហៃ បុរសនេះ
នៅតែលេងហ្គេមទូរស័ព្ទ ធ្វើដូចគ្មានរឿងអ្វីកើតឡើង។


នេះជារូបថតមួយសន្លឹកដែលត្រូវបានមនុស្សម្នាក់ថត កាលពីថ្ងៃទី ២៨មិថុនាកន្លងទៅ

បុរសដែលស្លៀកពាក់អាវខ្មៅរឹបរាង និងសំពត់ខ្លី ឆែកស្ទើរដល់ចង្កេះ ធ្វើដំណើរនៅលើរថភ្លើង
ក្រោមដី ដូចធម្មតា មិនអើពើដល់មនុស្សនៅក្បែរខ្លួន។ នៅពេលត្រូវខ្យល់ម្ដងៗ សំពត់នេះប៉ើង
ទៅលើបង្ហាញរង្វង់ទី ៣ ដ៏គួរអោយ "រន្ធត់"។ នៅចំពោះមុខក្រសែភ្នែករបស់អ្នកដំណើរនៅលើ
រថភ្លើងក្រោមដី នៅឯក្រុងសៀងហៃ បុរសពាក់វែនតាខ្មៅ ស្លៀកពាក់ចម្លែកម្នាក់នេះ នៅតែឈរ
លេងហ្គេមទូរស័ព្ទ ធ្វើដូចគ្មានមនុស្សនៅក្បែរខ្លួន។

គួររំឭកថា កាលពីមុននេះ ក្រុមហ៊ុនរថភ្លើងក្រោមដី នៅសៀងហៃ ធ្លាប់បានបង្ហោះរូបថតរបស់
នារីម្នាក់ដែលស្លៀកពាក់រ៉ូប មើលឃើញឈុតក្នុងទាំងស្រុង នៅលើទំព័រ Weibo និងបានស្នើ
សូមអោយភ្ញៀវទាំងឡាយគួរតែមានការស្លៀកពាក់អោយបានត្រឹមត្រូវ ចៀសវាងការរំខាននានា
ដែលអាចកើតមានឡើង។

ប៉ុន្ដែក្រោយមក រូបថតនេះបានធ្វើអោយមានការខឹងសម្បារយ៉ាងខ្លាងពីសំណាក់បងប្អូននារី
ទាំងឡាយ។ មាននារីមួយក្រុម បានធ្វើការតវ៉ា ដោយកាន់បដាឈរនៅមុខចំណត់រថភ្លើងមួយ
ចំនួន ដោយនៅលើបដានោះសរសេរថា "ខ្ញុំអាចស្លៀកសិចស៊ី ប៉ុន្ដែ លោកមិនត្រូវរំខានខ្ញុំនោះ
ទេ"។

Beijingshots បានរាយការណ៍ថា បុរសស្លៀកពាក់ខ្លីនៅក្នុងរូបថតខាងលើ មិនទាន់ត្រូវបានគេ
ស្គាល់អត្ដសញ្ញាណនៅឡើយ ប៉ុន្ដែមនុស្សមួយចំនួនយល់ថា គោលបំណងនៃការស្លៀកពាក់
នោះ គឺដើម្បីប្រឆាំងនឹងការហាមឃាត់របស់ក្រុមហ៊ុនរថភ្លើងក្រោមដីនៅសៀងហៃ ចំពោះការ
ស្លៀកពាក់របស់អ្នកដំណើរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: sexy boy china strange