Bruno Mars ត្រឡប់មកជាថ្មី ជាមួយនឹង ស្ទីលជំនាន់ចាស់សារជាថ្មីម្តងទៀត ដែលធ្វើអោយ
ទស្សនិកជន មិនទស្សនាមិនបាន ។ វីដេអូចំរៀងថ្មីនេះ មានចំណងជើងថា " Treasure " ជា
វីដេអូចំរៀងទី ៣ របស់ Bruno Mars ដែលបានដកស្រង់ចេញពី Album " Unorthodox Jukebox "
ដែលជា Album លក់ដាច់អស់ច្រើនជាង ១ លានថាសចំរៀង ។
Bruno Mars តារាចំរៀងវ័យ ២៧ ឆ្នាំបាននាំអារម្មណ៍ ទស្សនិកជនទៅមើល ស្ទីលចំរៀងជំនាន់
ឆ្នាំ ៨០ ដើម្បីអោយប្លែកអារម្មណ៍ម្តង ។ វីដេអូចំរៀង " Treasure " នេះដឹកនាំសំដែងដោយខ្លួន
លោកផ្ទាល់ រួមដៃជាមួយ Cameron Duddy ដែលជាអ្នកដឹកនាំ ក្នុងបទរបស់ Bruno Mars ពីមុន
មកដែល ។ ដើម្បីកុំអោយទស្សនិកជនទន្ទឹងរង់ចាំយូរ ដូចនេះសូមទៅទស្សនាទាំងអស់គ្នា ៕