CamNews

ប្លែកៗ 

នារីបម្រើផ្លូវភេទ អស់ព្រហ្មចារីយ៍ ត្រូវគេប្ដឹងនគរបាល

បុរសជនជាតិចិនម្នាក់ បានប្ដឹងនគរបាលអោយជួយដោះស្រាយបញ្ហា បន្ទាប់ពីខ្លួនបានដឹង
ថានារីរកស៊ីផ្លូវភេទ ដែលមកជួប អស់ព្រហ្មចរីយ៍។ ហេតុការណ៍នេះបានកើតឡើងកាលពី
ថ្ងៃទី៨កញ្ញា នៅសង្កាត់ Shifeng , Zhuzhou City ខេត្ត Hunan ប្រទេសចិន។

ប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់ឈ្មោះ Ho Hai កំពុងសម្រាកនៅក្នុងសណ្ឋាគារ
មួយ ក៏ស្រាបតែមានគេផ្ញើរសារមក ឧទ្ទេសនាមនារីរកមកអោយខ្លួន។ ក្នុងសារនោះសរសេរ
ថា ៖ "សិស្សសាលា នៅមានព្រហ្មចារីយ៍ មានរូបរាងស្រស់ស្អាត សេដ្ឋកិច្ចគ្រួសារជួបការនឹង
លំបាក សង្ឃឹមថានឹងត្រូវបានជួយសង្គ្រោះ"។



រូបឧទាហរណ៍

ប៉ុន្មាននាទីក្រោយមក មាននារី ២នាក់ស្លៀកពាក់សិចស៊ី មកដល់ និងគោះទ្វារបន្ទប់របស់
Ho Hai។ ដោយសារឃើញសភាពនៃរូបរាងរបស់ពួកនាងមិនដូចអ្វីដែលបាននិយាយក្នុង
សារនោះបុរសនេះក៏បានអោយពួកគេនាងចាកចេញពីបន្ទប់។ ប៉ុន្ដែនារីទាំង ២នេះ នៅតែអះ
អាងថា ខ្លួននៅមានព្រហ្មចារីយ៍ និងមិនព្រមចាកចេញ។

ដោយទ្រាំមិនបាន និងខ្លាចមានបញ្ហាកើតឡើង Ho Hai ក៏បានហៅទូរស័ព្ទទៅកាន់នគរបាល
អោយចុះមកជួយដោះស្រាយតែម្ដង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: police call girl virginity China sex